Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:15 - ព្រះគម្ពីរខ្មែរសាកល

15 ប៉ុន្តែ​កាល​ខ្ញុំ​ជំពប់ ពួកគេ​ក៏​ផ្ដុំគ្នា​អរសប្បាយ​; ពួកអ្នក​វាយប្រហារ​បាន​ផ្ដុំគ្នា​ទាស់នឹង​ខ្ញុំ ដោយ​ខ្ញុំ​មិន​បាន​ដឹងខ្លួន ហើយ​ហែក​ខ្ញុំ​ឥតឈប់ឈរ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្ដែ ពេល​ទូល‌បង្គំ​មាន​ទុក្ខ​លំបាក គេ​អរ​សប្បាយ ហើយប្រមូល​ផ្ដុំ​គ្នា គេ​ប្រមូល​ផ្ដុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយពួក​ជន​ពាល​ដែល​ទូល‌បង្គំ​ពុំ​ស្គាល់ បាន​ហែក​ហូរ​ទូល‌បង្គំ​ឥត​ឈប់‌ឈរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ផ្ទុយ​ទៅ​វិញ ពេល​ទូលបង្គំ​មាន​ទុក្ខ​លំបាក គេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយ គេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ហើយ​អ្នក​ដទៃ​ដែល​ទូលបង្គំ​ពុំ​ស្គាល់ បាន​វាយ​ទូលបង្គំ និង​ហែក‌ហួរ​ទូលបង្គំ ឥត​ឈប់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​ក្នុង​គ្រា​ដែល​ទូលបង្គំ​កើត​មាន​សេចក្ដី​ទំនាស់​ចិត្ត នោះ​គេ​បាន​អរ​សប្បាយ​វិញ ព្រម​ទាំង​ប្រជុំ​គ្នា​ផង មនុស្ស​ចង្រៃ​នោះ គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូលបង្គំ តែ​ទូលបង្គំ​មិន​បាន​ដឹង​ខ្លួន​សោះ គេ​បាន​ហែក​ទូលបង្គំ​ឥត​ឈប់‌ឈរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ផ្ទុយ​ទៅ​វិញ ពេល​ខ្ញុំ​មាន​ទុក្ខ​លំបាក គេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយ គេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ដទៃ​ដែល​ខ្ញុំ​ពុំ​ស្គាល់ បាន​វាយ​ខ្ញុំ និង​ហែក‌ហួរ​ខ្ញុំ ឥត​ឈប់​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:15
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ហ្វូង​ឆ្កែ​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ ហ្វូង​មនុស្សដែល​ធ្វើអាក្រក់​បាន​ឡោមព័ទ្ធ​ទូលបង្គំ ហើយ​ចាក់ទម្លុះ​ដៃ និង​ជើង​របស់ទូលបង្គំ​។


សូមឲ្យ​ការហិនវិនាស​មក​លើ​ពួកគេ​ដោយ​មិនដឹងខ្លួន សូមឲ្យ​សំណាញ់​ដែល​ខ្លួនពួកគេ​បាន​បង្កប់ ចាប់​ពួកគេ​ជាប់ សូមឲ្យ​ពួកគេ​ធ្លាក់​ទៅក្នុង​អន្ទាក់នោះ​រហូតដល់​ហិនវិនាស​។


មែនហើយ ទូលបង្គំ​ហៀប​នឹង​ដួល ហើយ​ទុក្ខសោក​របស់ទូលបង្គំ​នៅចំពោះ​ទូលបង្គំ​ជានិច្ច​។


“សេចក្ដីចង្រៃ​ត្រូវបាន​ចាក់បង្ហូរ​លើ​វា ដូច្នេះ​វា​នឹង​មិន​ក្រោកឡើង​ពី​កន្លែងដែល​វា​ដេក​ទៀត​ឡើយ​!”។


ព្រលឹង​របស់ខ្ញុំ​នៅកណ្ដាលចំណោម​សិង្ហ ខ្ញុំ​ដេក​ក្នុងចំណោម​អ្នកដែល​ស៊ីបំផ្លាញ គឺ​មនុស្សលោក​; ធ្មេញ​របស់ពួកគេ​ជា​លំពែង និង​ជា​ព្រួញ ហើយ​អណ្ដាត​របស់ពួកគេ​ជា​ដាវ​ដ៏មុត​។


ពួកអ្នកដែល​អង្គុយ​តាម​ខ្លោងទ្វារក្រុង​និយាយដើម​ទូលបង្គំ ហើយ​ទូលបង្គំជា​ចម្រៀង​របស់​មនុស្សប្រមឹក​។


ក្រែងលោ​គេ​ហែក​ព្រលឹង​របស់ទូលបង្គំ​ដូចជា​សិង្ហ គឺ​ហែកជាដុំៗ ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។


អ្នកដែល​សើចចំអក​ដាក់​អ្នកក្រីក្រ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន​; អ្នកដែល​អរសប្បាយ​នឹង​សេចក្ដីអន្តរាយ​របស់គេ នឹង​មិន​រួចទោស​ឡើយ​។


បន្ទាប់មក អ្នកខ្លះ​ចាប់ផ្ដើម​ស្ដោះ​ទឹកមាត់​ដាក់​ព្រះអង្គ បិទព្រះភក្ត្រ​ព្រះអង្គ ហើយ​វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ទាំង​និយាយថា​៖ “ព្យាករ​មើល៍!”។ ពួក​តម្រួត​ក៏​ទះកំផ្លៀង​ព្រះអង្គ​ដែរ​។


ប៉ុន្តែ​ពួកយូដា​ដែលមិនព្រមជឿ​មានចិត្តច្រណែន ក៏​ប្រមូល​ជន​ពាល​មួយចំនួន​ពី​ពួក​បាតផ្សារ បង្កើតជាក្រុមមួយ ហើយ​បង្កចលាចល​នៅក្នុង​ទីក្រុង​។ ពួកគេ​ទម្លាយចូល​ផ្ទះ​របស់​យ៉ាសុន រកចាប់​ប៉ូល និងស៊ីឡាស ដើម្បី​យកទៅ​ឲ្យ​ប្រជាជន​។


ហើយ​មិន​អរសប្បាយ​នឹង​សេចក្ដីទុច្ចរិត គឺ​អរសប្បាយ​នឹង​សេចក្ដីពិត​វិញ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម