ទោះបីជានាងនិយាយនឹងយ៉ូសែបជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់មិនព្រមស្ដាប់តាមនាង ដើម្បីរួមដំណេកជាមួយនាង ឬនៅជាមួយនាងឡើយ។
សុភាសិត 23:27 - ព្រះគម្ពីរខ្មែរសាកល ដ្បិតស្រីសំផឹងជារណ្ដៅដ៏ជ្រៅ ហើយស្រីក្រៅជាអណ្ដូងដ៏ចង្អៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតស្រីពេស្យាប្រៀបដូចជារណ្តៅយ៉ាងជ្រៅ ហើយស្រីដទៃប្រៀបដូចជាអណ្ដូងដ៏ចង្អៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រីពេស្យាប្រៀបបាននឹងរណ្ដៅដ៏ជ្រៅ រីឯប្រពន្ធគេប្រៀបបាននឹងអណ្ដូងដ៏ចង្អៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតស្រីសំផឹងជារណ្តៅយ៉ាងជ្រៅ ហើយស្រីដទៃជារំលុងដ៏ចង្អៀត អាល់គីតាប ស្រីពេស្យាប្រៀបបាននឹងរណ្ដៅដ៏ជ្រៅ រីឯប្រពន្ធគេប្រៀបបាននឹងអណ្ដូងដ៏ចង្អៀត។ |
ទោះបីជានាងនិយាយនឹងយ៉ូសែបជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់មិនព្រមស្ដាប់តាមនាង ដើម្បីរួមដំណេកជាមួយនាង ឬនៅជាមួយនាងឡើយ។
មួយវិញទៀត ដើម្បីរំដោះអ្នកពីស្ត្រីផិតក្បត់ ពីស្រីក្រៅដែលលួងលោមដោយពាក្យសម្ដីរបស់នាង——
មាត់របស់ស្ត្រីផិតក្បត់ជារណ្ដៅដ៏ជ្រៅ អ្នកដែលត្រូវព្រះយេហូវ៉ាទ្រង់ព្រះពិរោធ នឹងធ្លាក់ទៅក្នុងរណ្ដៅនោះ។
កូនរបស់ខ្ញុំអើយ ហេតុអ្វីបានជាអ្នកឈ្លក់វង្វេងនឹងស្ត្រីផិតក្បត់ ហើយឱបរឹតដើមទ្រូងស្រីក្រៅដូច្នេះ?