ពួកគេស្រាវជ្រាវអំពើទុច្ចរិត ក៏ពោលថា៖ “យើងបានបង្ហើយឧបាយកលដែលស្រាវជ្រាវយ៉ាងហ្មត់ចត់”។ ជាការពិត គំនិត និងចិត្តរបស់មនុស្សជ្រៅណាស់!
សុភាសិត 20:5 - ព្រះគម្ពីរខ្មែរសាកល ផែនការនៅក្នុងចិត្តមនុស្ស ជាទឹកដ៏ជ្រៅ ប៉ុន្តែមនុស្សមានការយល់ដឹង នឹងដងវាចេញមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដំបូន្មាននៅក្នុងចិត្តមនុស្ស ធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គំនិតរបស់មនុស្សជ្រៅដូចបាតសមុទ្រ មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះ ដែលចេះស្រង់យកគំនិតនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន។ អាល់គីតាប គំនិតរបស់មនុស្សជ្រៅដូចបាតសមុទ្រ មានតែមនុស្សឈ្លាសវៃប៉ុណ្ណោះ ដែលចេះស្រង់យកគំនិតនោះ។ |
ពួកគេស្រាវជ្រាវអំពើទុច្ចរិត ក៏ពោលថា៖ “យើងបានបង្ហើយឧបាយកលដែលស្រាវជ្រាវយ៉ាងហ្មត់ចត់”។ ជាការពិត គំនិត និងចិត្តរបស់មនុស្សជ្រៅណាស់!
មនុស្សខ្ជិលច្រអូសមិនភ្ជួររាស់តាមរដូវ លុះដល់រដូវច្រូតកាត់ គាត់រកអ្វីច្រូតមិនបានឡើយ។
មនុស្សជាច្រើនអះអាងអំពីភាពស្មោះត្រង់របស់ខ្លួន ប៉ុន្តែតើនរណាអាចរកបានមនុស្សស្មោះត្រង់?
តើនរណាស្គាល់គំនិតរបស់មនុស្ស ក្រៅពីវិញ្ញាណរបស់អ្នកនោះ ដែលនៅក្នុងខ្លួនអ្នកនោះ? ដូចគ្នាដែរ គ្មានអ្នកណាស្គាល់គំនិតរបស់ព្រះឡើយ លើកលែងតែព្រះវិញ្ញាណរបស់ព្រះប៉ុណ្ណោះ។