ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 15:22 - ព្រះគម្ពីរខ្មែរសាកល

ដោយ​គ្មាន​ការពិគ្រោះ គម្រោង​ក៏​បរាជ័យ ដោយ​មាន​ទីប្រឹក្សា​ច្រើន គម្រោង​នឹង​បាន​សម្រេច​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ណា​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្វះ​ការ​ពិគ្រោះ​គ្នា គម្រោង‌ការ​តែងតែ​បរា‌ជ័យ មាន​ទី​ប្រឹក្សា​ច្រើន គម្រោង‌ការ​តែងតែ​សម្រេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ។

សូមមើលជំពូក

អាល់គីតាប

ខ្វះ​ការ​ពិគ្រោះ​គ្នា គម្រោង‌ការ​តែងតែ​បរា‌ជ័យ មាន​ទី​ប្រឹក្សា​ច្រើន គម្រោង‌ការ​តែងតែ​សម្រេច។

សូមមើលជំពូក



សុភា‌សិត 15:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​គ្មាន​ការណែនាំ ប្រជាជន​ក៏​ដួល ដោយ​មាន​ទីប្រឹក្សា​ច្រើន នាំឲ្យមាន​ជ័យជម្នះ​។


ភាពល្ងង់​ជា​អំណរ​ដល់​មនុស្ស​ខ្វះ​វិចារណញ្ញាណ ប៉ុន្តែ​មនុស្ស​មាន​ការយល់ដឹង​ដើរទៅត្រង់​។


អំណរ​មាន​ដល់​មនុស្ស​ដោយ​ការផ្ដល់​ចម្លើយត្រឹមត្រូវ ហើយ​ពាក្យ​ត្រូវពេល ល្អ​យ៉ាងណាហ្ន៎​!


គម្រោង​បាន​សម្រេច​ដោយសារតែ​ការប្រឹក្សា ដូច្នេះ​ចូរ​ធ្វើសង្គ្រាម​ដោយ​ការណែនាំ​។


ដ្បិត​អ្នក​នឹង​ធ្វើសង្គ្រាម​បាន​ដោយសារតែ​ការណែនាំ ហើយ​មាន​ជ័យជម្នះ​ដោយសារ​មាន​ទីប្រឹក្សា​ច្រើន​។


ដ្បិត​មាន​ពេល និង​នីតិវិធី​សម្រាប់​អ្វីៗ​ទាំងអស់ ទោះបីជា​មហន្តរាយ​របស់​មនុស្ស​សង្កត់​លើ​គេ​យ៉ាងធ្ងន់​ក៏ដោយ​។