កូនប្រុសកូនស្រីទាំងអស់ក៏ក្រោកឡើងសម្រាលទុក្ខគាត់ ប៉ុន្តែគាត់មិនព្រមទទួលការសម្រាលទុក្ខឡើយ ដោយនិយាយថា៖ “យើងនឹងចុះទៅស្ថានមនុស្សស្លាប់ ទៅឯកូនប្រុសរបស់យើងទាំងកាន់ទុក្ខ”។ គឺយ៉ាងនេះឯងដែលឪពុករបស់គាត់យំស្រណោះគាត់។
សុភាសិត 15:15 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងថ្ងៃរបស់មនុស្សរងទុក្ខ សុទ្ធតែវេទនា ប៉ុន្តែចិត្តរីករាយមានពិធីជប់លៀងជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះមនុស្សកម្សត់ទុគ៌ត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ រីឯមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃបុណ្យដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។ អាល់គីតាប ចំពោះមនុស្សកំសត់ទុគ៌ត ថ្ងៃណាក៏ជាថ្ងៃអាក្រក់ដែរ រីឯមនុស្សសប្បាយចិត្ត ថ្ងៃណាក៏ជាថ្ងៃល្អដែរ។ |
កូនប្រុសកូនស្រីទាំងអស់ក៏ក្រោកឡើងសម្រាលទុក្ខគាត់ ប៉ុន្តែគាត់មិនព្រមទទួលការសម្រាលទុក្ខឡើយ ដោយនិយាយថា៖ “យើងនឹងចុះទៅស្ថានមនុស្សស្លាប់ ទៅឯកូនប្រុសរបស់យើងទាំងកាន់ទុក្ខ”។ គឺយ៉ាងនេះឯងដែលឪពុករបស់គាត់យំស្រណោះគាត់។
យ៉ាកុបទូលផារ៉ោនថា៖ “ថ្ងៃអាយុនៃការស្នាក់នៅបណ្ដោះអាសន្នរបស់ខ្ញុំព្រះបាទ គឺមួយរយសាមសិបឆ្នាំ។ ថ្ងៃអាយុនៃជីវិតរបស់ខ្ញុំព្រះបាទតិចណាស់ ហើយមានទុក្ខលំបាកទៀត គឺមិនដល់ថ្ងៃអាយុនៃជីវិតដូនតារបស់ខ្ញុំព្រះបាទ នៅគ្រានៃការស្នាក់នៅបណ្ដោះអាសន្នរបស់ពួកគាត់ឡើយ”។
ចិត្តអរសប្បាយធ្វើឲ្យទឹកមុខរីករាយ ប៉ុន្តែទុក្ខព្រួយក្នុងចិត្តធ្វើឲ្យវិញ្ញាណខ្ទេចខ្ទាំ។
ចិត្តដែលមានការយល់ច្បាស់ ស្វែងរកចំណេះដឹង រីឯមាត់របស់មនុស្សល្ងង់ស៊ីសេចក្ដីល្ងង់ជាអាហារ។
មានរបស់តែបន្តិចដោយមានការកោតខ្លាចព្រះយេហូវ៉ា ប្រសើរជាងមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែមានទុក្ខកង្វល់។
សុភនិច្ឆ័យជាប្រភពទឹកនៃជីវិតដល់អ្នកដែលមានវា រីឯការវាយប្រដៅដល់មនុស្សល្ងីល្ងើ ជាភាពល្ងីល្ងើ។
លុះប្រហែលជាកណ្ដាលអធ្រាត្រ ប៉ូល និងស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងសរសើរតម្កើងព្រះ ហើយពួកអ្នកទោសក៏កំពុងស្ដាប់ពួកគេដែរ។
ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។
មិនគ្រាន់តែប៉ុណ្ណោះទេ យើងថែមទាំងអួតនៅក្នុងព្រះទៀតផង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គ។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ដ្បិតដូចដែលទុក្ខលំបាករបស់ព្រះគ្រីស្ទកើនឡើងដល់យើងយ៉ាងណា ការកម្សាន្តចិត្តរបស់យើងក៏កើនឡើងតាមរយៈព្រះគ្រីស្ទយ៉ាងនោះដែរ។
ហាក់ដូចជាព្រួយចិត្ត ប៉ុន្តែអរសប្បាយជានិច្ច; ហាក់ដូចជាក្រីក្រ ប៉ុន្តែធ្វើឲ្យមនុស្សជាច្រើនមានបរិបូរ; ហាក់ដូចជាគ្មានអ្វីសោះ ប៉ុន្តែមានគ្រប់ទាំងអស់។
ផ្ទុយទៅវិញ ចូរអរសប្បាយដែលអ្នករាល់គ្នាមានចំណែកក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាមានអំណរអរសប្បាយយ៉ាងខ្លាំងនឹងការសម្ដែងឲ្យឃើញសិរីរុងរឿងរបស់ព្រះអង្គដែរ។