ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 13:19 - ព្រះគម្ពីរខ្មែរសាកល

បំណងប្រាថ្នា​ដែល​ត្រូវបាន​បំពេញឲ្យសម្រេច ផ្អែម​ដល់​ព្រលឹង ប៉ុន្តែ​ការ​បែរចេញ​ពី​ការ​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​មនុស្សល្ងង់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​ដែល​បាន​សម្រេច​តាម​បំណង​ចិត្ត នោះ​មាន​រស់​ផ្អែម​ដល់​ព្រលឹង​ហើយ តែ​ដែល​លះ​ចេញ​ពី​អំពើ​អាក្រក់ នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ល្ងី‌ល្ងើ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សេចក្ដី​ប៉ង‌ប្រាថ្នា​ដែល​បាន​សម្រេច រមែង​នាំ​ឲ្យ​សប្បាយ​ចិត្ត រីឯ​មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះ‌បង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ការ​ដែល​បាន​សំរេច​តាម​បំណង​ចិត្ត នោះ​មាន​រស់​ផ្អែម​ដល់​ព្រលឹង​ហើយ តែ​ដែល​លះ​ចេញ​ពី​អំពើ​អាក្រក់ នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ល្ងី‌ល្ងើ​វិញ។

សូមមើលជំពូក

អាល់គីតាប

សេចក្ដី​ប៉ង‌ប្រាថ្នា​ដែល​បាន​សម្រេច រមែង​នាំ​ឲ្យ​សប្បាយ​ចិត្ត រីឯ​មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះ‌បង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។

សូមមើលជំពូក



សុភា‌សិត 13:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​បែរចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ ចូរ​ស្វែងរក​សន្តិភាព ហើយ​ដេញតាម​វា​។


ចូរ​បែរចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ នោះ​អ្នក​នឹង​រស់នៅ​ជារៀងរហូត


ក្ដីសង្ឃឹម​ដែល​ត្រូវបាន​ពន្យារពេល​ធ្វើឲ្យឈឺចិត្ត រីឯ​បំណងប្រាថ្នា​ដែល​ត្រូវបាន​បំពេញឲ្យសម្រេច ជា​ដើមឈើ​នៃ​ជីវិត​។


ភាពក្រីក្រ និង​សេចក្ដីអាម៉ាស់​មកដល់​អ្នកដែល​ធ្វើព្រងើយ​នឹង​ការប្រៀនប្រដៅ រីឯ​អ្នកដែល​ទទួលយក​ពាក្យស្ដីប្រដៅ នឹង​ត្រូវបាន​លើកតម្កើង​។


អ្នកដែល​ដើរ​ជាមួយ​មនុស្ស​មានប្រាជ្ញា​នឹង​ទៅជាមានប្រាជ្ញា រីឯ​អ្នកដែល​សេពគប់​ជាមួយ​មនុស្សល្ងង់​នឹង​រងទុក្ខ​។


វិថី​របស់​មនុស្ស​ទៀងត្រង់ គឺ​ការដែល​បែរចេញ​ពី​សេចក្ដី​អាក្រក់​; អ្នកដែល​ការពារ​ផ្លូវ​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន​។


អំពើទុច្ចរិត​ត្រូវបាន​លុបលាង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់ ហើយ​មនុស្ស​បាន​បែរចេញ​ពី​សេចក្ដី​អាក្រក់ ដោយ​ការកោតខ្លាច​ព្រះយេហូវ៉ា​។


មនុស្ស​បង្ហូរឈាម​ស្អប់​មនុស្ស​ឥតខ្ចោះ រីឯ​មនុស្ស​ទៀងត្រង់​វិញ ខ្វល់ខ្វាយ​អំពី​ព្រលឹង​របស់អ្នកនោះ​។


មនុស្ស​ទុច្ចរិត​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្ស​សុចរិត ហើយ​មនុស្ស​ដែល​ទៀងត្រង់​ក្នុង​ផ្លូវ​របស់ខ្លួន ក៏​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ​៕


កុំ​ធ្វើជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ឡើយ ចូរ​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​បែរចេញ​ពី​សេចក្ដី​អាក្រក់​;


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។