ព្រះយេហូវ៉ាមានបន្ទូលថា៖ “វិញ្ញាណរបស់យើងនឹងមិនស្ថិតនៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ។ ដូច្នេះអាយុរបស់គេនឹងបានត្រឹមមួយរយម្ភៃឆ្នាំ”។
សុភាសិត 1:28 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកគេនឹងស្រែកហៅខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនឆ្លើយទេ ពួកគេនឹងខំប្រឹងស្វែងរកខ្ញុំ ប៉ុន្តែរកខ្ញុំមិនឃើញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខណៈនោះ គេនឹងអំពាវនាវដល់យើង តែយើងមិនព្រមឆ្លើយសោះ គេនឹងស្វែងរកយើងអស់ពីចិត្ត តែគេនឹងរកមិនឃើញឡើយ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណៈនោះ គេនឹងអំពាវនាវដល់អញ តែអញមិនព្រមឆ្លើយសោះ គេនឹងស្វែងរកអញអស់ពីចិត្ត តែគេនឹងរកអញមិនឃើញឡើយ អាល់គីតាប ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។ |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “វិញ្ញាណរបស់យើងនឹងមិនស្ថិតនៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ។ ដូច្នេះអាយុរបស់គេនឹងបានត្រឹមមួយរយម្ភៃឆ្នាំ”។
ពួកគេស្រែករកជំនួយ ប៉ុន្តែគ្មានអ្នកណាសង្គ្រោះពួកគេសោះ ពួកគេស្រែករកជំនួយទៅកាន់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
ប្រសិនបើខ្ញុំទុកសេចក្ដីទុច្ចរិតក្នុងចិត្តខ្ញុំ ម្ល៉េះសមព្រះអម្ចាស់របស់ខ្ញុំមិនបានសណ្ដាប់ឡើយ។
ព្រះយេហូវ៉ានៅឆ្ងាយពីមនុស្សអាក្រក់ ប៉ុន្តែព្រះអង្គទ្រង់សណ្ដាប់ពាក្យអធិស្ឋានរបស់មនុស្សសុចរិត។
កាលណាអ្នករាល់គ្នាលាតដៃអធិស្ឋាន យើងនឹងបាំងភ្នែករបស់យើងពីអ្នករាល់គ្នា; ទោះបីជាអ្នករាល់គ្នាបង្កើនពាក្យអធិស្ឋានក៏ដោយ ក៏យើងមិនស្ដាប់ឡើយ។ ដៃរបស់អ្នករាល់គ្នាពេញដោយឈាមហើយ!
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា: ‘ដូចដែលយើងបានស្រែកហៅ ប៉ុន្តែគេមិនបានស្ដាប់យ៉ាងណា គេក៏ស្រែកហៅ ប៉ុន្តែយើងនឹងមិនស្ដាប់យ៉ាងនោះដែរ។
អ្នករាល់គ្នាទូលសុំដែរ ប៉ុន្តែមិនទទួលបាន ពីព្រោះអ្នករាល់គ្នាទូលសុំដោយបំណងមិនត្រឹមត្រូវ គឺដើម្បីចំណាយសម្រាប់តណ្ហារបស់អ្នករាល់គ្នាវិញ។