សាស្តា 9:13 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានឃើញប្រាជ្ញាយ៉ាងនេះទៀតនៅក្រោមថ្ងៃ ហើយវាអស្ចារ្យដល់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងក៏ឃើញប្រាជ្ញាបែបយ៉ាងនេះទៀតនៅក្រោមថ្ងៃ ហើយប្រាជ្ញានោះក៏មើលទៅដូចជាធំប្រសើរដល់យើងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើផែនដីនេះ ខ្ញុំបានសង្កេតឃើញប្រាជ្ញាមួយទៀត ដែលខ្ញុំយល់ឃើញថាមានតម្លៃណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងក៏ឃើញប្រាជ្ញាបែបយ៉ាងនេះទៀតនៅក្រោមថ្ងៃ ហើយប្រាជ្ញានោះក៏មើលទៅ ដូចជាធំប្រសើរដល់យើងដែរ អាល់គីតាប នៅលើផែនដីនេះ ខ្ញុំបានសង្កេតឃើញប្រាជ្ញាមួយទៀត ដែលខ្ញុំយល់ឃើញថាមានតម្លៃណាស់។ |
ខ្ញុំបានឃើញអ្វីៗទាំងអស់ ក្នុងថ្ងៃអាយុដ៏ឥតន័យរបស់ខ្ញុំ គឺមានមនុស្សសុចរិតវិនាសដោយសារតែសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់មានអាយុវែងដោយសារតែការអាក្រក់របស់ខ្លួនដែរ។
ប្រាជ្ញាធ្វើឲ្យមនុស្សមានប្រាជ្ញា មានកម្លាំងជាងមេគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយទៅទៀត។
នៅពេលខ្ញុំដាក់ចិត្តឲ្យយល់ប្រាជ្ញា និងឲ្យឃើញបន្ទុកដែលត្រូវបានធ្វើនៅលើផែនដី——ដ្បិតមានអ្នកខ្លះមិនឃើញដំណេកក្នុងភ្នែករបស់ខ្លួន ទាំងយប់ទាំងថ្ងៃ——
ខ្ញុំបានបែរមកទៀត ហើយឃើញនៅក្រោមថ្ងៃថា មនុស្សរត់លឿនមិនមែនតែងតែរត់ឈ្នះទេ មនុស្សខ្លាំងពូកែមិនមែនតែងតែឈ្នះសង្គ្រាមទេ មនុស្សមានប្រាជ្ញាមិនមែនតែងតែមានអាហារទេ មនុស្សមានការយល់ច្បាស់មិនមែនតែងតែមានទ្រព្យសម្បត្តិទេ ហើយមនុស្សឈ្លាសវៃក៏មិនមែនតែងតែរកបានសេចក្ដីសន្ដោសដែរ; ផ្ទុយទៅវិញ មានពេល និងឱកាសកើតមានដល់ពួកគេទាំងអស់គ្នា។
ជាការពិត មនុស្សមិនដឹងពេលរបស់ខ្លួនឡើយ។ ដូចដែលត្រីជាប់ក្នុងសំណាញ់ដ៏សាហាវ ឬដូចដែលបក្សាបក្សីជាប់ក្នុងអង្គប់យ៉ាងណា មនុស្សលោកក៏ជាប់អន្ទាក់ក្នុងគ្រានៃមហន្តរាយយ៉ាងនោះដែរ នៅពេលវាធ្លាក់មកលើពួកគេក្នុងមួយរំពេច។
គឺមានទីក្រុងតូចមួយដែលមានប្រជាជនតិច ក៏មានស្ដេចដ៏ធំមកឯទីក្រុងនោះ ហើយឡោមព័ទ្ធវា ព្រមទាំងសង់របាំងដ៏ធំទាស់នឹងវា។
ពេលនោះ ដានីយ៉ែលបានតបដោយសុភនិច្ឆ័យ និងភាពវាងវៃ ដល់អើយ៉ុកមេបញ្ជាការកងរក្សាអង្គរបស់ស្ដេច ដែលចេញមកដើម្បីសម្លាប់ពួកអ្នកប្រាជ្ញនៃបាប៊ីឡូន។