Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:14 - ព្រះគម្ពីរខ្មែរសាកល

14 ពេលនោះ ដានីយ៉ែល​បាន​តប​ដោយ​សុភនិច្ឆ័យ និង​ភាពវាងវៃ ដល់​អើយ៉ុក​មេបញ្ជាការ​កងរក្សាអង្គ​របស់​ស្ដេច ដែល​ចេញមក​ដើម្បី​សម្លាប់​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គ្រា​នោះ ដានី‌យ៉ែល​បាន​ឆ្លើយ​តប​ដោយ​វាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត​ដល់​អើយ៉ុក ជា​មេ​កង‌សន្ដិសុខ​របស់​ស្ដេច ដែល​បាន​ចេញ​ទៅ​ដើម្បី​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​អើយ៉ុក ជា​មេ​បញ្ជា‌ការ​កង​រក្សា​ព្រះ‌មហា‌ក្សត្រ ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ លោក​ដានី‌យ៉ែល​បាន​សាក​សួរ​ដោយ​ប្រុង​ប្រយ័ត្ន និង​វាង‌វៃ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គ្រា​នោះ ដានី‌យ៉ែល​ឆ្លើយ​ដោយ​វាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ ដែល​បាន​ចេញ​ទៅ ដើម្បី​សំឡាប់​ពួក​អ្នក​ប្រាជ្ញ​ដែល​នៅ​ក្រុង​បាប៊ីឡូន

សូមមើលជំពូក ចម្លង

អាល់គីតាប

14 លោក​អើយ៉ុក ជា​មេ​បញ្ជា‌ការ​កង​រក្សា​ស្តេច​ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ​ដានី‌យ៉ែល​បាន​សាក​សួរ​ដោយ​ប្រុង​ប្រយ័ត្ន និង​វាង‌វៃ​ថា៖

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុងពេលជាមួយគ្នា ជនជាតិម៉ាឌាន​ទាំងនោះ​បាន​លក់​យ៉ូសែប​នៅ​អេហ្ស៊ីប គឺ​លក់​ទៅ​ប៉ូទីផារ​ជា​មន្ត្រី​របស់​ផារ៉ោន និងជា​មេបញ្ជាការ​កងរក្សាអង្គ​៕


គាត់​និយាយ​នឹង​អើយ៉ុក​មេបញ្ជាការ​របស់​ស្ដេច​ថា​៖ “ហេតុអ្វីបានជា​បទបញ្ជា​របស់​ស្ដេច​ប្រថំ​ដូច្នេះ​?”។ អើយ៉ុក​ក៏​ប្រាប់​ដំណើររឿង​នោះ​ឲ្យ​ដានីយ៉ែល​ដឹង​។


ដូច្នេះ ដានីយ៉ែល​ក៏​ចូលទៅ​រក​អើយ៉ុក ជា​អ្នកដែល​ស្ដេច​បាន​តាំង​ឲ្យ​បំផ្លាញជីវិត​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​។ គាត់​ចូលទៅ ហើយ​និយាយ​នឹង​លោក​ដូច្នេះ​ថា​៖ “សូម​កុំ​បំផ្លាញជីវិត​ពួក​អ្នកប្រាជ្ញ​នៃ​បាប៊ីឡូន​ឡើយ​។ សូម​នាំ​ខ្ញុំ​ចូលទៅ​គាល់​ស្ដេច នោះ​ខ្ញុំ​នឹង​បង្ហាញ​ការកាត់ស្រាយ​ដល់​ស្ដេច”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម