ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង! ដ្បិតលែងមានវិសុទ្ធជនហើយ មនុស្សស្មោះត្រង់ក៏បាត់ពីចំណោមមនុស្សលោកដែរ។
សាស្តា 7:28 - ព្រះគម្ពីរខ្មែរសាកល ដែលព្រលឹងរបស់ខ្ញុំបានស្វែងរកម្ដងហើយម្ដងទៀត ប៉ុន្តែនៅតែរកមិនឃើញ។ ក្នុងចំណោមមួយពាន់នាក់ ខ្ញុំបានរកឃើញមនុស្សប្រុសទៀងត្រង់ម្នាក់ ប៉ុន្តែខ្ញុំរកមិនឃើញមនុស្សស្រីទៀងត្រង់សោះ ក្នុងចំណោមអ្នកទាំងអស់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏មានសេចក្ដីនេះទៀត ដែលចិត្តខ្ញុំកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុងមួយពាន់នាក់ ខ្ញុំរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ ខ្ញុំរកស្រីពិតតែមួយក៏មិនបានផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានសេចក្ដីនេះទៀត ដែលចិត្តយើងកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុង១ពាន់នាក់ យើងរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ យើងរកស្រីពិតតែ១ក៏មិនបានផង អាល់គីតាប ក៏ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។ |
ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង! ដ្បិតលែងមានវិសុទ្ធជនហើយ មនុស្សស្មោះត្រង់ក៏បាត់ពីចំណោមមនុស្សលោកដែរ។
សាស្ដាពោលថា៖ “មើល៍! ខ្ញុំបានរកឃើញសេចក្ដីនេះ ដោយយោងពីមួយទៅមួយ ដើម្បីបានរកឃើញគោលការណ៍
នៅពេលយប់ ព្រលឹងរបស់ទូលបង្គំប្រាថ្នាចង់បានព្រះអង្គ វិញ្ញាណរបស់ទូលបង្គំដែលនៅក្នុងទូលបង្គំ ក៏ខំប្រឹងស្វែងរកព្រះអង្គ ដ្បិតនៅពេលការជំនុំជម្រះរបស់ព្រះអង្គមកដល់ផែនដី អ្នកដែលរស់នៅពិភពលោកក៏រៀនចេះសេចក្ដីសុចរិត។