Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 7:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ក៏​មាន​សេចក្ដី​នេះ​ទៀត ដែល​ចិត្ត​យើង​កំពុង​តែ​រក តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ក្នុង​១​ពាន់​នាក់ យើង​រក​បាន​ប្រុស​ពិត​តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ យើង​រក​ស្រី​ពិត​តែ​១​ក៏​មិន​បាន​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ដែល​ព្រលឹង​របស់ខ្ញុំ​បាន​ស្វែងរក​ម្ដងហើយម្ដងទៀត ប៉ុន្តែ​នៅតែ​រកមិនឃើញ​។ ក្នុងចំណោម​មួយពាន់​នាក់ ខ្ញុំ​បាន​រកឃើញ​មនុស្សប្រុស​ទៀងត្រង់​ម្នាក់ ប៉ុន្តែ​ខ្ញុំ​រកមិនឃើញ​មនុស្សស្រី​ទៀងត្រង់​សោះ ក្នុងចំណោម​អ្នក​ទាំងអស់​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ក៏​មាន​សេចក្ដី​នេះ​ទៀត ដែល​ចិត្ត​ខ្ញុំ​កំពុង​តែ​រក តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ក្នុង​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ប្រុស​ពិត​តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ ខ្ញុំ​រក​ស្រី​ពិត​តែ​មួយ​ក៏​មិន​បាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ក៏​ប៉ុន្តែ ខ្ញុំ​រក​មិន​ទាន់​ឃើញ​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ស្វែង​រក​បន្ត​ទៀត។ ក្នុង​ចំណោម​បុរស​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ម្នាក់​ដែល​គួរ​គោរព ប៉ុន្តែ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់ សូម្បី​តែ​ម្នាក់​ក៏​ខ្ញុំ​រក​ពុំ​បាន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ក៏​ប៉ុន្តែ ខ្ញុំ​រក​មិន​ទាន់​ឃើញ​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ស្វែង​រក​បន្ត​ទៀត។ ក្នុង​ចំណោម​បុរស​មួយ​ពាន់​នាក់ ខ្ញុំ​រក​បាន​ម្នាក់​ដែល​គួរ​គោរព ប៉ុន្តែ ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់ សូម្បី​តែ​ម្នាក់​ក៏​ខ្ញុំ​រក​ពុំ​បាន​ដែរ។

សូមមើលជំពូក ចម្លង




សាស្តា 7:28
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​សិន​ជា​មាន​ទេវតា​១​នៅ​នឹង​គេ ដើម្បី​ថ្លែង​ការ គឺ​១​ក្នុង​១​ពាន់ សំរាប់​នឹង​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ប្រព្រឹត្ត


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ជួយ​ផង ដ្បិត​មនុស្ស​ដែល​កោត‌ខ្លាច​ដល់​ព្រះ គេ​កំពុង​តែ​រួញ​ថយ​ទៅ ហើយ​ពួក​មនុស្ស​ស្មោះ‌ត្រង់​ក៏​កាន់​តែ​សូន្យ​បាត់ ពី​ចំណោម​មនុស្ស​ដែរ


ឯ​គ្រូ​ប្រដៅ​លោក​មាន​ប្រសាសន៍​ថា មើល ឯ​សេចក្ដី​នោះ យើង​បាន​ស្វែង​រក​ឃើញ​ហើយ ដោយ​បូក​រួម​សេចក្ដី​នេះ​១​នោះ​១ ដើម្បី​ឲ្យ​បាន​ដឹង​ហេតុ


នៅ​វេលា​យប់ ព្រលឹង​នៃ​ទូលបង្គំ​ប្រាថ្នា​ដល់​ទ្រង់​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​ដោយ​ខ្មី‌ឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ​គេ​រៀន​តាម​សេចក្ដី​សុចរិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម