មនុស្សមានប្រាជ្ញាឡើងទៅទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយរំលំទីទុកចិត្តដ៏រឹងមាំរបស់ទីក្រុងនោះ។
សាស្តា 7:19 - ព្រះគម្ពីរខ្មែរសាកល ប្រាជ្ញាធ្វើឲ្យមនុស្សមានប្រាជ្ញា មានកម្លាំងជាងមេគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាជ្ញារមែងជាកម្លាំងដល់មនុស្សមានប្រាជ្ញា ជាជាងអ្នកគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាជ្ញារមែងធ្វើឲ្យអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រាជ្ញារមែងជាកំឡាំងដល់មនុស្សប្រាជ្ញ ជាជាងអ្នកគ្រប់គ្រង១០នាក់ដែលនៅក្នុងទីក្រុង១ អាល់គីតាប ប្រាជ្ញារមែងធ្វើឲ្យអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។ |
មនុស្សមានប្រាជ្ញាឡើងទៅទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយរំលំទីទុកចិត្តដ៏រឹងមាំរបស់ទីក្រុងនោះ។
ដំបូន្មាន និងប្រាជ្ញាត្រឹមត្រូវជារបស់ខ្ញុំ; ខ្ញុំជាការយល់ដឹង ហើយអំណាចជារបស់ខ្ញុំ។
យុវជនដែលក្រីក្រ តែមានប្រាជ្ញា ប្រសើរជាងស្ដេចចាស់ ហើយល្ងង់ ដែលមិនចេះទទួលការដាស់តឿនទៀត។
ដ្បិតប្រាជ្ញាជាគ្រឿងការពារ ដូចដែលប្រាក់ជាគ្រឿងការពារដែរ; ប្រយោជន៍នៃចំណេះដឹង គឺជាប្រាជ្ញាដែលរក្សាជីវិតពួកម្ចាស់របស់វា។