សូមឲ្យពួកគេបានដូចខ្យងក្ដក់ដែលវារបណ្ដើរ រលាយបណ្ដើរ និងដូចកូនរលូតរបស់ស្ត្រី ដែលមិនដែលឃើញពន្លឺថ្ងៃ។
សាស្តា 6:5 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាវាមិនដែលឃើញពន្លឺថ្ងៃ ហើយមិនដឹងអ្វីក៏ដោយ ក៏វាមានភាពស្ងប់ស្ងៀមជាងអ្នកនោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត វាមិនបានឃើញពន្លឺថ្ងៃ ឬដឹងអ្វីសោះ នេះឯងបានសេចក្ដីស្រាកស្រាន្តជាងម្នាក់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាមិនដែលបានឃើញ ក៏មិនដែលស្គាល់ពន្លឺព្រះអាទិត្យដែរ ប៉ុន្តែ វាបានសុខជាងអ្នកមានអាយុវែងទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ១ទៀតវាមិនបានឃើញពន្លឺថ្ងៃ ឬដឹងអ្វីសោះ នេះឯងបានសេចក្ដីស្រាកស្រាន្តជាងអ្នក១នោះ អាល់គីតាប វាមិនដែលបានឃើញ ក៏មិនដែលស្គាល់ពន្លឺព្រះអាទិត្យដែរ ប៉ុន្តែ វាបានសុខជាងអ្នកមានអាយុវែងទៅទៀត។ |
សូមឲ្យពួកគេបានដូចខ្យងក្ដក់ដែលវារបណ្ដើរ រលាយបណ្ដើរ និងដូចកូនរលូតរបស់ស្ត្រី ដែលមិនដែលឃើញពន្លឺថ្ងៃ។
ក៏ប៉ុន្តែ ប្រសើរជាងពួកគេទាំងពីរ គឺអ្នកដែលមិនទាន់មាននៅ ដែលមិនទាន់ឃើញកិច្ចការដ៏អាក្រក់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃនៅឡើយ។
ដ្បិតវាមកក្នុងភាពឥតន័យ ហើយទៅវិញក្នុងភាពងងឹត រីឯឈ្មោះរបស់វាក៏ត្រូវបានគ្របបាំងដោយភាពងងឹត;
ថ្វីត្បិតតែអ្នកនោះមានជីវិតរស់មួយពាន់ឆ្នាំពីរដងក៏ដោយ ប៉ុន្តែរកមិនឃើញការសប្បាយរីករាយ តើទាំងអស់គ្នាមិនទៅកន្លែងតែមួយទេឬ?