Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 4:3 - ព្រះគម្ពីរខ្មែរសាកល

3 ក៏ប៉ុន្តែ ប្រសើរ​ជាង​ពួកគេ​ទាំង​ពីរ គឺ​អ្នកដែល​មិនទាន់​មាននៅ ដែល​មិនទាន់​ឃើញ​កិច្ចការ​ដ៏អាក្រក់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ​នៅឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត​មក​នៅ​ឡើយ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ការ​អាក្រក់​ដែល​កើត​នៅ​ក្រោម​ថ្ងៃ វិសេស​ជាង​ពួក​ទាំង​ពីរ​នោះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ក៏​ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត ហើយ​មិន​បាន​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែនដី ប្រសើរ​ជាង​មនុស្ស​ដែល​ស្លាប់ និង​មនុស្ស​ដែល​នៅ​រស់​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អើ​អ្នក​ដែល​មិន​ទាន់​កើត​មក​នៅ​ឡើយ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ការ​អាក្រក់​ដែល​កើត​នៅ​ក្រោម​ថ្ងៃ នោះ​វិសេស​ជាង​ពួក​ទាំង​២​នោះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ក៏​ប៉ុន្តែ អ្នក​ដែល​មិន​ទាន់​កើត ហើយ​មិន​បាន​ឃើញ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​លើ​ផែនដី ប្រសើរ​ជាង​មនុស្ស​ដែល​ស្លាប់ និង​មនុស្ស​ដែល​នៅ​រស់​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




សាស្តា 4:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ឃើញ​កិច្ចការ​ទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ នោះ​មើល៍! ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។


ដោយហេតុនេះ ខ្ញុំ​បាន​ស្អប់​ជីវិត ពីព្រោះ​កិច្ចការ​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គួរឲ្យព្រួយចិត្ត​សម្រាប់​ខ្ញុំ​។ ដ្បិត​ការទាំងអស់​សុទ្ធតែជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​។


នៅ​គ្រានោះ វេទនា​ហើយ​! ស្ត្រី​ដែល​មានផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន​។


ដ្បិត​មើល៍! នឹង​មាន​ថ្ងៃ​មកដល់ ដែល​គេ​នឹង​ពោលថា​: ‘មានពរ​ហើយ ពួក​ស្ត្រី​អារ និង​ផ្ទៃ​ដែល​មិន​បាន​សម្រាល​កូន ព្រមទាំង​អ្នកដែល​មិន​បាន​បំបៅ​កូន​!’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម