អេសាវងើបភ្នែកឡើង ឃើញពួកស្ត្រីៗ និងក្មេងៗ គាត់ក៏សួរថា៖ “តើអ្នកទាំងនេះដែលនៅជាមួយឯងជានរណា?”។ យ៉ាកុបឆ្លើយថា៖ “ពួកគេជាកូនៗដែលព្រះបានប្រោសប្រទានដល់បាវបម្រើរបស់បង”។
សាស្តា 6:3 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើមានមនុស្សម្នាក់បង្កើតកូនមួយរយនាក់ ហើយរស់នៅច្រើនឆ្នាំ រហូតដល់ថ្ងៃអាយុរបស់គាត់មានច្រើន ប៉ុន្តែចិត្តគាត់មិនស្កប់ស្កល់នឹងភាពមានពរ ហើយគ្មានអ្នកណាបញ្ចុះសពគាត់ នោះខ្ញុំសូមនិយាយថា៖ “កូនរលូតប្រសើរជាងអ្នកនោះទៅទៀត!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាបង្កើតបានកូនមួយរយនាក់ ហើយរស់នៅជាយូរឆ្នាំ ទោះជាមានអាយុយឺនយូរយ៉ាងណា តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង ខ្ញុំយល់ថា កូនដែលរលូតកើតមុនកំណត់វិសេសជាងអ្នកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឧបមាថាបុរសម្នាក់មានកូនប្រុសមួយរយ និងមានអាយុយឺនយូរ ទោះបីគាត់មានអាយុវែងក៏ដោយ ប្រសិនបើគាត់មិនដែលមានសុភមង្គល ហើយគ្មាននរណាបញ្ចុះសពគាត់ទេនោះ ខ្ញុំយល់ថា កូនរលូតប្រសើរជាងគាត់ឆ្ងាយណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាមនុស្សណាបង្កើតបានកូន១០០នាក់ ហើយរស់នៅជាយូរឆ្នាំ ដល់ម៉្លេះបានជាមានអាយុយឺនយូរ តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង នោះយើងថា កូនដែលរលូតមកមុនកំណត់ក៏វិសេសជាងអ្នកនោះ អាល់គីតាប ឧបមាថាបុរសម្នាក់មានកូនប្រុសមួយរយ និងមានអាយុយឺនយូរ ទោះបីគាត់មានអាយុវែងក៏ដោយ ប្រសិនបើគាត់មិនដែលមានសុភមង្គល ហើយគ្មាននរណាបញ្ចុះសពគាត់ទេនោះ ខ្ញុំយល់ថា កូនរលូតប្រសើរជាងគាត់ឆ្ងាយណាស់។ |
អេសាវងើបភ្នែកឡើង ឃើញពួកស្ត្រីៗ និងក្មេងៗ គាត់ក៏សួរថា៖ “តើអ្នកទាំងនេះដែលនៅជាមួយឯងជានរណា?”។ យ៉ាកុបឆ្លើយថា៖ “ពួកគេជាកូនៗដែលព្រះបានប្រោសប្រទានដល់បាវបម្រើរបស់បង”។
យ៉ាកុបទូលផារ៉ោនថា៖ “ថ្ងៃអាយុនៃការស្នាក់នៅបណ្ដោះអាសន្នរបស់ខ្ញុំព្រះបាទ គឺមួយរយសាមសិបឆ្នាំ។ ថ្ងៃអាយុនៃជីវិតរបស់ខ្ញុំព្រះបាទតិចណាស់ ហើយមានទុក្ខលំបាកទៀត គឺមិនដល់ថ្ងៃអាយុនៃជីវិតដូនតារបស់ខ្ញុំព្រះបាទ នៅគ្រានៃការស្នាក់នៅបណ្ដោះអាសន្នរបស់ពួកគាត់ឡើយ”។
សូមឲ្យពួកគេបានដូចខ្យងក្ដក់ដែលវារបណ្ដើរ រលាយបណ្ដើរ និងដូចកូនរលូតរបស់ស្ត្រី ដែលមិនដែលឃើញពន្លឺថ្ងៃ។
ក៏ប៉ុន្តែ ប្រសើរជាងពួកគេទាំងពីរ គឺអ្នកដែលមិនទាន់មាននៅ ដែលមិនទាន់ឃើញកិច្ចការដ៏អាក្រក់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃនៅឡើយ។
ដ្បិតវាមកក្នុងភាពឥតន័យ ហើយទៅវិញក្នុងភាពងងឹត រីឯឈ្មោះរបស់វាក៏ត្រូវបានគ្របបាំងដោយភាពងងឹត;
កូនមនុស្សនឹងទៅមែន ដូចដែលមានសរសេរទុកមកអំពីលោក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស។ ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាងសម្រាប់គាត់”។