ប្រាកដមែន មនុស្សដើរចុះឡើងដូចជាស្រមោល គេពិតជាជ្រួលច្របល់ ហើយឥតន័យដែរ; គេបង្គរទ្រព្យសម្បត្តិទុក ប៉ុន្តែមិនដឹងថា តើនរណានឹងប្រមូលយកទ្រព្យសម្បត្តិទាំងនោះឡើយ។
សាស្តា 5:14 - ព្រះគម្ពីរខ្មែរសាកល ហើយទ្រព្យសម្បត្តិនោះក៏បាត់បង់ទៅ ដោយសារតែជំនួញបរាជ័យ; ដូច្នេះ នៅពេលគាត់បង្កើតបានកូនប្រុស ក៏គ្មានសល់អ្វីនៅដៃវាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ បើអ្នកនោះបានបង្កើតកូនប្រុសម្នាក់ គ្មានសល់អ្វីនៅដៃវាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមក នោះគ្មានអ្វីទុកឲ្យកូនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ បើអ្នកនោះបានបង្កើតកូនប្រុស១ នោះគ្មានសល់អ្វីនៅដៃវាទេ អាល់គីតាប អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមក នោះគ្មានអ្វីទុកឲ្យកូនឡើយ។ |
ប្រាកដមែន មនុស្សដើរចុះឡើងដូចជាស្រមោល គេពិតជាជ្រួលច្របល់ ហើយឥតន័យដែរ; គេបង្គរទ្រព្យសម្បត្តិទុក ប៉ុន្តែមិនដឹងថា តើនរណានឹងប្រមូលយកទ្រព្យសម្បត្តិទាំងនោះឡើយ។
ទោះបីជាពេលនៅរស់ គេឲ្យពរព្រលឹងរបស់ខ្លួនដោយពោលថា៖ “គេនឹងសរសើរឯង ពីព្រោះឯងធ្វើបានល្អដល់ខ្លួន” ក៏ដោយ
កាលណាអ្នកចោលភ្នែកទៅលើទ្រព្យសម្បត្តិ វាក៏បាត់ទៅ ដ្បិតវាតែងតែដុះស្លាបហើរទៅលើមេឃដូចឥន្ទ្រី។
ពោលគឺ ចំពោះមនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ ព្រះអង្គប្រទានប្រាជ្ញា ចំណេះដឹង និងអំណរ រីឯចំពោះមនុស្សបាបវិញ ព្រះអង្គប្រទានបន្ទុកឲ្យប្រមូល និងបង្គរ ដើម្បីប្រគល់ដល់មនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះក៏ជាការឥតន័យ និងជាការដេញចាប់ខ្យល់ដែរ៕
ខ្ញុំបានឃើញថាមានការអាក្រក់មួយគួរឲ្យឈឺចិត្តនៅក្រោមថ្ងៃ គឺទ្រព្យសម្បត្តិដែលម្ចាស់សន្សំ នាំអន្តរាយដល់ខ្លួន
ដូចដែលគេចេញមកពីផ្ទៃម្ដាយ គឺដូចដែលគេបានមកទាំងខ្លួនទទេយ៉ាងណា គេនឹងត្រឡប់ទៅវិញយ៉ាងនោះដែរ; សូម្បីតែអ្វីពីការនឿយហត់របស់ខ្លួន ក៏គេយកទៅក្នុងដៃរបស់ខ្លួនមិនបានឡើយ។