មនុស្សអាក្រក់ដើរគ្រប់ទីកន្លែង នៅពេលដែលអំពើថោកទាបត្រូវបានលើកតម្កើងនៅក្នុងចំណោមមនុស្សលោក៕
សាស្តា 10:6 - ព្រះគម្ពីរខ្មែរសាកល មានមនុស្សឆោតល្ងង់ត្រូវបានតាំងឡើងក្នុងកន្លែងខ្ពង់ខ្ពស់នានា រីឯពួកអ្នកមានអង្គុយនៅកន្លែងតូចទាបវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជួនកាលមនុស្សល្ងីល្ងើទទួលតំណែងដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានទទួលតំណែងតូចតាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺថា ពួកល្ងីល្ងើបានតាំងឡើងនៅទីខ្ពស់ តែពួកដែលមានត្រកូលខ្ពស់ គេអង្គុយនៅកន្លែងទាបថោកវិញ អាល់គីតាប ជួនកាលមនុស្សល្ងីល្ងើទទួលតំណែងដ៏ខ្ពង់ខ្ពស់ ហើយអ្នកមានទទួលតំណែងតូចតាច។ |
មនុស្សអាក្រក់ដើរគ្រប់ទីកន្លែង នៅពេលដែលអំពើថោកទាបត្រូវបានលើកតម្កើងនៅក្នុងចំណោមមនុស្សលោក៕
ភាពប្រណិតមិនសមនឹងមនុស្សល្ងង់ទៅហើយ ចុះទម្រាំការដែលបាវបម្រើគ្រប់គ្រងលើអ្នកដឹកនាំ តើមិនសមអម្បាលម៉ានទៅទៀត!
នៅពេលមនុស្សសុចរិតមានជ័យជម្នះ នោះនឹងមានភាពរុងរឿងយ៉ាងខ្លាំង ប៉ុន្តែនៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន។
នៅពេលមនុស្សអាក្រក់ក្រោកឡើង ប្រជាជននឹងលាក់ខ្លួន ប៉ុន្តែនៅពេលពួកគេវិនាស មនុស្សសុចរិតនឹងកើនឡើង៕
នៅពេលមនុស្សសុចរិតកើនឡើង ប្រជាជននឹងអរសប្បាយ ប៉ុន្តែនៅពេលមនុស្សអាក្រក់គ្រប់គ្រង ប្រជាជននឹងស្រែកថ្ងូរ។
មានការអាក្រក់មួយដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ មើលទៅដូចជាកំហុសអចេតនាដែលចេញមកពីមេគ្រប់គ្រង គឺ: