សាស្តា 10:18 - ព្រះគម្ពីរខ្មែរសាកល ដោយសារតែភាពខ្ជិលច្រអូស ផ្ទោងដំបូលបាក់ចុះ ហើយដោយសារតែភាពខ្ជីខ្ជានៃដៃ ផ្ទះក៏លេចធ្លុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯដំបូលផ្ទះរមែងស្រុតធ្លាក់ ដោយព្រោះតែភាពខ្ជិលច្រអូស ហើយដោយព្រោះនៅដៃទទេៗ បានជាទឹកភ្លៀងលេចចូលក្នុងផ្ទះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សខ្ជិលច្រអូសមុខជាត្រូវដំបូលផ្ទះបាក់សង្កត់លើ ហើយមនុស្សខ្ជីខ្ជាក៏ត្រូវភ្លៀងលិចផ្ទះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដំបូលផ្ទះរមែងស្រុតធ្លាក់ ដោយព្រោះតែសេចក្ដីខ្ជិលច្រអូសទេ ហើយដោយព្រោះនៅដៃទទេៗ បានជាទឹកភ្លៀងលេចចូលក្នុងផ្ទះដែរ អាល់គីតាប មនុស្សខ្ជិលច្រអូសមុខជាត្រូវដំបូលផ្ទះបាក់សង្កត់លើ ហើយមនុស្សខ្ជីខ្ជាក៏ត្រូវភ្លៀងលិចផ្ទះដែរ។ |
មនុស្សខ្ជិលច្រអូសមិនភ្ជួររាស់តាមរដូវ លុះដល់រដូវច្រូតកាត់ គាត់រកអ្វីច្រូតមិនបានឡើយ។
ដ្បិតពួកប្រមឹក និងពួកល្មោភស៊ីនឹងធ្លាក់ខ្លួនក្រ ហើយសេចក្ដីងោកងុយនឹងស្លៀកពាក់ឲ្យពួកគេដោយសម្លៀកបំពាក់កណ្ដាច។
យើងប្រាថ្នាចង់ឲ្យអ្នករាល់គ្នាម្នាក់ៗបង្ហាញចិត្តខ្នះខ្នែងដូចគ្នា ដោយការជឿអស់ពីចិត្តចំពោះសេចក្ដីសង្ឃឹម រហូតដល់ទីបញ្ចប់