ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 1:18 - ព្រះគម្ពីរខ្មែរសាកល

ជាការពិត មាន​ប្រាជ្ញា​ច្រើន ទុក្ខព្រួយ​ក៏​ច្រើន ហើយ​ចំណេះដឹង​កើនឡើង ទុក្ខសោក​ក៏​កើនឡើង​ដែរ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន ក៏​កើត​ទុក្ខ​ច្រើន ហើយ​អ្នក​ណា​ដែល​ចម្រើន​ចំណេះ ក៏​ចម្រើន​សេចក្ដី​ព្រួយ​ឡើង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​មាន​ប្រាជ្ញា​ច្រើន មាន​ទុក្ខ​កង្វល់​ក៏​ច្រើន ហើយ​មាន​ការ​ចេះ​ដឹង​ច្រើន មាន​ទុក្ខ​ព្រួយ​ក៏​ច្រើន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន នោះ​ក៏​កើត​ទុក្ខ​ច្រើន ហើយ​អ្នក​ណា​ដែល​ចំរើន​ចំណេះ នោះ​ក៏​ចំរើន​សេចក្ដី​ព្រួយ​ឡើង​ដែរ។

សូមមើលជំពូក

អាល់គីតាប

ដ្បិត​មាន​ប្រាជ្ញា​ច្រើន មាន​ទុក្ខ​កង្វល់​ក៏​ច្រើន ហើយ​មាន​ការ​ចេះ​ដឹង​ច្រើន មាន​ទុក្ខ​ព្រួយ​ក៏​ច្រើន​ដែរ។

សូមមើលជំពូក



សាស្តា 1:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​បាន​និយាយ​ក្នុងចិត្ត​ថា​៖ “ដូចដែល​វាសនា​របស់​មនុស្សល្ងង់​ជា​យ៉ាងណា វា​នឹង​កើតមាន​ដល់​ខ្ញុំ​យ៉ាងនោះដែរ ចុះ​ម្ដេចក៏​ខ្ញុំ​ត្រូវ​មានប្រាជ្ញា​ច្រើន​?”។ នោះ​ខ្ញុំ​និយាយ​ក្នុងចិត្ត​ថា​៖ “នេះ​ក៏​ជា​ការឥតន័យ​ដែរ​!”។


តាមពិត អស់ទាំង​ថ្ងៃ​របស់គេ​មានតែ​ទុក្ខសោក ហើយ​កិច្ចការ​របស់គេ​មានតែ​ទុក្ខព្រួយ​។ សូម្បីតែ​នៅ​ពេលយប់​ក៏​ចិត្ត​របស់គេ​មិន​បាន​សម្រាក​ឡើយ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​។


កុំ​ឲ្យ​សុចរិត​ហួសហេតុពេក ហើយក៏​កុំ​ធ្វើឲ្យ​ខ្លួន​មានប្រាជ្ញា​ពេក​ដែរ​។ ម្ដេចក៏​ត្រូវ​បំផ្លាញ​ខ្លួនឯង​ដូច្នេះ​?