ជាការពិត ព្រះអង្គយាងមកទទួលព្រះរាជាដោយព្រះពរដ៏ល្អ ទាំងបំពាក់មកុដមាសសុទ្ធលើព្រះសិររបស់ព្រះរាជាផង។
សាការី 6:11 - ព្រះគម្ពីរខ្មែរសាកល ចូរយកប្រាក់ និងមាស ហើយធ្វើមកុដ បំពាក់លើក្បាលរបស់មហាបូជាចារ្យយ៉ូស្វេកូនរបស់យ៉ូសាដាក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកប្រាក់ និងមាសពីគេទៅធ្វើមកុដ បំពាក់លើក្បាលយេសួរ ជាកូនយ៉ូសាដាកជាសម្ដេចសង្ឃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដ បំពាក់ឲ្យមហាបូជាចារ្យយេសួរ ជាកូនរបស់យូសាដាក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ត្រូវឲ្យទទួលយកប្រាក់ នឹងមាសពីគេទៅធ្វើមកុដ បំពាក់លើក្បាលយេសួរ ជាកូនយ៉ូសាដាកដ៏ជាសំដេចសង្ឃ អាល់គីតាប ចូរយកប្រាក់ និងមាស ទៅសិតធ្វើជាមកុដ បំពាក់ឲ្យមូស្ទីយេសួរ ជាកូនរបស់យូសាដាក។ |
ជាការពិត ព្រះអង្គយាងមកទទួលព្រះរាជាដោយព្រះពរដ៏ល្អ ទាំងបំពាក់មកុដមាសសុទ្ធលើព្រះសិររបស់ព្រះរាជាផង។
ក្រោយមក ព្រះអង្គទ្រង់បង្ហាញឲ្យខ្ញុំឃើញមហាបូជាចារ្យយ៉ូស្វេដែលឈរនៅមុខទូតសួគ៌របស់ព្រះយេហូវ៉ា ហើយសាតាំងក៏ឈរនៅខាងស្ដាំគាត់ដើម្បីចោទប្រកាន់គាត់។
ពេលនោះ ខ្ញុំនិយាយថា៖ “សូមបំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ផង”។ ដូច្នេះ គេក៏បំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ ព្រមទាំងស្លៀកពាក់ឲ្យគាត់ដោយសម្លៀកបំពាក់ ខណៈដែលទូតសួគ៌របស់ព្រះយេហូវ៉ាឈរនៅទីនោះ។
រីឯមកុដនោះនឹងនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទុកជាទីរលឹកដល់ហេលលេម ថូប៊ីយ៉ា យេដាយ៉ា និងហិនកូនរបស់សេផានា។
យ៉ាងណាមិញ យើងឃើញព្រះយេស៊ូវដែលត្រូវបានធ្វើឲ្យទាបជាងបណ្ដាទូតសួគ៌មួយរយៈ ដោយសារតែទុក្ខលំបាកនៃសេចក្ដីស្លាប់ រួចបានទទួលសិរីរុងរឿង និងកិត្តិយសពាក់ជាមកុដ ដើម្បីឲ្យព្រះអង្គបានភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយព្រះគុណរបស់ព្រះ។
ព្រះនេត្ររបស់ព្រះអង្គដូចអណ្ដាតភ្លើង ហើយមានមកុដរាជ្យជាច្រើនលើព្រះសិររបស់ព្រះអង្គ។ ព្រះអង្គមានព្រះនាមមួយដែលសរសេរទុក ជាព្រះនាមដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអង្គទ្រង់ផ្ទាល់ប៉ុណ្ណោះ។
ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះសមួយ។ អ្នកដែលជិះសេះនោះកាន់ធ្នូមួយ ហើយមានមកុដប្រទានដល់អ្នកនោះ រួចអ្នកនោះក៏ចេញទៅទាំងមានជ័យជម្នះ ហើយដើម្បីបានជ័យជម្នះ។