“សត្វទីមួយដូចសិង្ហ ហើយមានស្លាបរបស់ឥន្ទ្រី។ ខណៈដែលខ្ញុំកំពុងតែសង្កេតមើល ស្លាបរបស់វាត្រូវបានដកចេញ ហើយវាត្រូវបានលើកពីដីឲ្យឈរដោយជើងពីរដូចជាមនុស្ស ហើយចិត្តរបស់មនុស្សក៏ត្រូវបានប្រគល់ដល់វា។
វិវរណៈ 9:7 - ព្រះគម្ពីរខ្មែរសាកល កណ្ដូបទាំងនោះ មានសណ្ឋានស្រដៀងនឹងសេះដែលត្រៀមខ្លួនទៅច្បាំង។ នៅលើក្បាលរបស់ពួកវាមានអ្វីដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមុខរបស់ពួកវាដូចមុខមនុស្ស។ Khmer Christian Bible កណ្ដូបទាំងនោះមានរូបរាងដូចជាសេះដែលបានត្រៀមជាស្រេចសម្រាប់ច្បាំង ហើយនៅពីលើក្បាលពួកវា មានដូចជាមកុដមាស ហើយមុខពួកវាដូចជាមុខមនុស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កណ្តូបទាំងនោះមានរាងដូចសេះ ដែលរៀបនឹងចូលច្បាំង នៅលើក្បាលវាមើលទៅមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមុខវាដូចមុខមនុស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កណ្ដូបទាំងនោះមានរាងដូចសេះ ដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាស ហើយមុខវាដូចមុខមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កណ្តូបទាំងនោះមើលទៅដូចជាសេះ ដែលរៀបនឹងចូលទៅច្បាំង នៅលើក្បាលវាមានដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមានមុខវាដូចជាមុខមនុស្ស អាល់គីតាប កណ្ដូបទាំងនោះមានរាងដូចសេះ ដែលគេបំពាក់គ្រឿងសឹកចេញទៅច្បាំង នៅលើក្បាលវាមានពាក់កម្រងដូចជាមកុដមាស ហើយមុខវាដូចមុខមនុស្ស។ |
“សត្វទីមួយដូចសិង្ហ ហើយមានស្លាបរបស់ឥន្ទ្រី។ ខណៈដែលខ្ញុំកំពុងតែសង្កេតមើល ស្លាបរបស់វាត្រូវបានដកចេញ ហើយវាត្រូវបានលើកពីដីឲ្យឈរដោយជើងពីរដូចជាមនុស្ស ហើយចិត្តរបស់មនុស្សក៏ត្រូវបានប្រគល់ដល់វា។
“ខ្ញុំកំពុងតែពិចារណាអំពីស្នែងទាំងនោះ នោះមើល៍! មានស្នែងតូចមួយទៀតដុះឡើងនៅចន្លោះស្នែងទាំងនោះ ហើយស្នែងបីក្នុងចំណោមស្នែងដំបូង ត្រូវបានដកចេញទាំងឫស នៅចំពោះស្នែងតូចនោះ។ នោះមើល៍! មានភ្នែកដូចជាភ្នែកមនុស្សលើស្នែងនោះ ព្រមទាំងមានមាត់ដែលនិយាយព្រហើនផង”។
ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះសមួយ។ អ្នកដែលជិះសេះនោះកាន់ធ្នូមួយ ហើយមានមកុដប្រទានដល់អ្នកនោះ រួចអ្នកនោះក៏ចេញទៅទាំងមានជ័យជម្នះ ហើយដើម្បីបានជ័យជម្នះ។
បន្ទាប់មក មានកណ្ដូបចេញពីផ្សែងមកលើផែនដី ហើយមានអានុភាពមួយបានប្រទានដល់ពួកវា ដូចអានុភាពដែលខ្យាដំរីនៅលើផែនដីមាន។