Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 9:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កណ្តូប​ទាំង​នោះ​មើល​ទៅ​ដូច​ជា​សេះ ដែល​រៀប​នឹង​ចូល​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ដូច​ជា​មកុដ ដែល​ស្រដៀង​នឹង​មាស ហើយ​មាន​មុខ​វា​ដូច​ជា​មុខ​មនុស្ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 កណ្ដូប​ទាំងនោះ មាន​សណ្ឋាន​ស្រដៀងនឹង​សេះ​ដែល​ត្រៀមខ្លួន​ទៅ​ច្បាំង​។ នៅលើ​ក្បាល​របស់​ពួកវា​មានអ្វី​ដូចជា​មកុដ ដែល​ស្រដៀងនឹង​មាស ហើយ​មុខ​របស់​ពួកវា​ដូច​មុខ​មនុស្ស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 កណ្ដូប​ទាំង​នោះ​មាន​រូបរាង​ដូច​ជា​សេះ​ដែល​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ច្បាំង​ ហើយ​នៅ​ពី​លើ​ក្បាល​ពួកវា​ មាន​ដូច​ជា​មកុដ​មាស​ ហើយ​មុខ​ពួកវា​ដូច​ជា​មុខ​មនុស្ស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 កណ្តូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​រៀប​នឹង​ចូល​ច្បាំង នៅ​លើ​ក្បាល​វា​មើល​ទៅ​មាន​ដូច​ជា​មកុដ ដែល​ស្រដៀង​នឹង​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កណ្ដូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​គេ​បំពាក់​គ្រឿង​សឹក​ចេញ​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ពាក់​កម្រង​ដូច​ជា​មកុដ​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កណ្ដូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​គេ​បំពាក់​គ្រឿង​សឹក​ចេញ​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ពាក់​កម្រង​ដូច​ជា​មកុដ​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស។

សូមមើលជំពូក ចម្លង




វិវរណៈ 9:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សត្វ​ទី​១​ដូច​ជា​សិង្ហ ហើយ​មាន​ស្លាប​ជា​ស្លាប​ឥន្ទ្រី ខ្ញុំ​បាន​គន់​មើល​ដរាប​ដល់​ចំអេង​ស្លាប​វា​ត្រូវ​ដក​ចេញ ហើយ​វា​ត្រូវ​លើក​ឡើង​ផុត​ពី​ដី ក៏​ដាក់​ឲ្យ​ឈរ​ជើង​២​ដូច​ជា​មនុស្ស ហើយ​បាន​ឲ្យ​វា​មាន​ចិត្ត​របស់​មនុស្ស​ដែរ


ខ្ញុំ​បាន​ពិចារណា​មើល​ស្នែង​ទាំង​នោះ ក៏​ឃើញ​មាន​ស្នែង​១​ទៀត ជា​ស្នែង​តូច ដុះ​ឡើង​នៅ​ជា​កណ្តាល នៅ​មុខ​វា​ស្នែង​ចាស់​៣​ត្រូវ​ដក​ចេញ​ទាំង​ឫស ហើយ​ឃើញ​ថា ស្នែង​១​នោះ​មាន​ភ្នែក ដូច​ជា​ភ្នែក​នៃ​មនុស្ស ក៏​មាន​មាត់​កំពុង​តែ​ពោល​យ៉ាង​ធំ។


ពួក​ចៅហ្វាយ​របស់​ឯង​ប្រៀប​ដូច​ជា​ចង្រិត ហើយ​ពួក​មេ‌ទ័ព​របស់​ឯង​ក៏​ដូច​ជា​ហ្វូង​កណ្តូប ដែល​ទំ​នៅ​របង​ក្នុង​ពេល​ថ្ងៃ​រងា តែ​កាល​ណា​ថ្ងៃ​រះ​ឡើង នោះ​វា​ហើរ​បាត់​ទៅ ហើយ​កន្លែង​ដែល​ទៅ​ទំ​នៅ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ


ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ​សេះ​ស​១ ឯ​អ្នក​ដែល​ជិះ​ក៏​កាន់​ធ្នូ ហើយ​មាន​គេ​ឲ្យ​មកុដ​ដល់​អ្នក​នោះ រួច​អ្នក​នោះ​ចេញ​ទៅ​ទាំង​មាន​ជ័យ‌ជំនះ ហើយ​ឲ្យ​បាន​ឈ្នះ​ត​ទៅ។


ក៏​មាន​កណ្តូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច ដូច​អំណាច​ខ្យា‌ដំរី​ដែល​នៅ​ផែនដី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម