ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 7:13 - ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ម្នាក់​ក្នុង​ពួក​ចាស់ទុំ​សួរ​ខ្ញុំ​ថា​៖ “តើ​ពួក​អ្នក​ដែល​ពាក់​អាវវែង‍ពណ៌ស​ទាំងនេះ​ជា​នរណា ហើយ​មក​ពីណា​?”។

សូមមើលជំពូក

Khmer Christian Bible

មាន​ចាស់ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា៖​ «តើ​ពួកអ្នក​ដែល​ពាក់​អាវ​ស​វែង​ទាំង​នេះ​ជា​នរណា​ ហើយ​មក​ពី​ណា?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​ចាស់​ទុំ​ម្នាក់​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​អ្នក​ណា ហើយ​គេ​មក​ពី​ណា?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រឹទ្ធា‌ចារ្យ​មួយ​រូប​មាន​ប្រសាសន៍​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​វែង​នោះ​ជា​នរណា ហើយ​គេ​មក​ពី​ណា?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​ចាស់‌ទុំ​ម្នាក់​សួរ​មក​ខ្ញុំ​ថា តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​នោះ​ជា​ពួក​ណា ហើយ​មក​ពី​ណា

សូមមើលជំពូក

អាល់គីតាប

អះលី‌ជំអះ​ម្នាក់​មាន​ប្រសាសន៍​សួរ​ខ្ញុំ​ថា៖ «តើ​អស់​អ្នក​ដែល​ពាក់​អាវ​ស​វែង​នោះ​ជា​នរណា ហើយ​គេ​មក​ពី​ណា?»។

សូមមើលជំពូក



វិវរណៈ 7:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​សួរថា​៖ “ហាការ​បាវបម្រើស្រី​របស់​សារ៉ាយ​អើយ តើ​នាង​មក​ពី​ណា ហើយ​ទៅ​ឯណា​?”។ នាង​ក៏​ឆ្លើយថា​៖ “ខ្ញុំ​កំពុង​រត់គេច​ពីមុខ​សារ៉ាយ​ចៅហ្វាយស្រី​របស់ខ្ញុំ”។


ខ្ញុំ​បាន​ចូលទៅជិត​ម្នាក់​ក្នុងចំណោម​ពួកអ្នកដែល​កំពុង​ឈរ ហើយ​សួរ​អ្នកនោះ​អំពី​ការពិត​ទាក់ទងនឹង​ការទាំងអស់​នេះ​។ គាត់​ក៏​ប្រាប់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ដឹង​ការកាត់ស្រាយ​នៃ​សេចក្ដី​ទាំងនេះ គឺ​:


ដូច្នេះ ពេល​ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ ព្រះអង្គ​ទ្រង់​ស្រែកឡើង​ថា​៖“អ្នករាល់គ្នា​ស្គាល់​ខ្ញុំ ហើយក៏​ដឹង​ថា​ខ្ញុំ​មក​ពីណា​ដែរ​។ តាមពិត ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួនខ្ញុំ​ទេ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក គឺ​ពិតត្រង់ ហើយ​អ្នករាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​។


កាល​ឃើញ​ដូច្នេះ ពេត្រុស​ក៏​តប​នឹង​ប្រជាជន​ថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ភ្ញាក់ផ្អើល​នឹង​ការនេះ​? ហេតុអ្វីបានជា​អ្នករាល់គ្នា​សម្លឹងមើល​មក​ពួកយើង ហាក់ដូចជា​ពួកយើង​ធ្វើឲ្យ​បុរសនេះ​ដើរ​បាន​ដោយ​មហិទ្ធិឫទ្ធិ ឬ​គុណានុភាព​របស់ពួកយើង​ទៅវិញ​?


យ៉ាងណាមិញ អ្នក​មាន​មនុស្ស​ខ្លះ​នៅ​សើដេស ដែល​មិន​បាន​ធ្វើឲ្យ​សម្លៀកបំពាក់​របស់​ខ្លួន​សៅហ្មង អ្នកទាំងនោះ​នឹង​ដើរ​ជាមួយ​យើង​ដោយ​ស្លៀកពាក់​ស ពីព្រោះ​ពួកគេ​ស័ក្ដិសម​នឹងបានដូច្នេះ។


ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​ក៏​នឹង​ក្រាបចុះ​នៅចំពោះ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ ព្រមទាំង​បោះ​មកុដ​របស់​ខ្លួន​នៅមុខ​បល្ល័ង្ក ហើយ​ពោលថា​៖


នៅជុំវិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃបួន ហើយ​មាន​ចាស់ទុំ​ម្ភៃបួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំងនោះ​ដោយ​ស្លៀក​សម្លៀកបំពាក់​ស ហើយ​មាន​មកុដ​មាស​នៅលើ​ក្បាល​របស់​ពួកគេ​ផង​។


បន្ទាប់មក ខ្ញុំ​សង្កេតមើល ក៏​បាន​ឮ​សំឡេង​របស់​ទូតសួគ៌​ជាច្រើន​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​សត្វមានជីវិត និង​ជុំវិញ​ពួក​ចាស់ទុំ​។ ចំនួន​ទូតទាំងនោះ​មាន​រាប់ពាន់​រាប់ម៉ឺន​រូប​។


ប៉ុន្តែ​មាន​ម្នាក់​ក្នុង​ពួក​ចាស់ទុំ និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំ​យំ​ឡើយ​! មើល៍! រាជសិង្ហ​ពី​កុលសម្ព័ន្ធ​យូដា ជា​ឫស​របស់​ដាវីឌ មានជ័យជម្នះ​ហើយ​។ ព្រះអង្គ​អាច​បើក​ក្រាំង និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ​បាន”។


បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​គ្មានអ្នកណា​អាច​រាប់​បាន ដែល​មកពី​អស់ទាំង​ប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និង​ភាសា ឈរ​នៅមុខ​បល្ល័ង្ក និង​នៅមុខ​កូនចៀម​។ ពួកគេ​ពាក់​អាវវែង​ពណ៌ស ទាំង​កាន់​ធាង​លម៉ើ​នៅ​ដៃ