ផ្ទៃមេឃ និងផែនដីនឹងសាបសូន្យទៅ ប៉ុន្តែព្រះអង្គនៅស្ថិតស្ថេរជានិច្ច; ទាំងផ្ទៃមេឃ ទាំងផែនដីនឹងពុកផុយដូចសម្លៀកបំពាក់។ ព្រះអង្គនឹងផ្លាស់វាចេញដូចអាវ នោះវានឹងត្រូវបានផ្លាស់ចេញ។
វិវរណៈ 6:14 - ព្រះគម្ពីរខ្មែរសាកល ផ្ទៃមេឃបានរហែក ហើយត្រូវបានមូរទុកដូចជាក្រាំង រីឯគ្រប់ទាំងភ្នំ និងកោះក៏ត្រូវបានយកចេញពីកន្លែងដើមដែរ។ Khmer Christian Bible ហើយផ្ទៃមេឃបានបាត់ទៅដូចជាគេមូរអត្ថបទគម្ពីរទុក ហើយគ្រប់ទាំងភ្នំ និងកោះក៏ត្រូវបានរើចេញពីកន្លែងរបស់វាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងរបស់វាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរបើកចេញពីកន្លែងរបស់វាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទៅវិញ ហើយគ្រប់ទាំងភ្នំ នឹងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងផង អាល់គីតាប ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចជាក្រាំងដែលគេមូរទុក ហើយភ្នំ និងកោះទាំងប៉ុន្មាន ក៏ត្រូវរបើកចេញពីកន្លែងរបស់វាដែរ។ |
ផ្ទៃមេឃ និងផែនដីនឹងសាបសូន្យទៅ ប៉ុន្តែព្រះអង្គនៅស្ថិតស្ថេរជានិច្ច; ទាំងផ្ទៃមេឃ ទាំងផែនដីនឹងពុកផុយដូចសម្លៀកបំពាក់។ ព្រះអង្គនឹងផ្លាស់វាចេញដូចអាវ នោះវានឹងត្រូវបានផ្លាស់ចេញ។
ចំណែកឯអស់ទាំងពលបរិវារនៃមេឃនឹងរលាយសូន្យ ហើយផ្ទៃមេឃនឹងត្រូវបានមូរទុកដូចជាក្រាំង។ អស់ទាំងពលបរិវារនៃមេឃនឹងស្រពោនជ្រុះ ដូចដែលស្លឹកស្រពោនជ្រុះពីដើមទំពាំងបាយជូរ និងដូចដែលស្លឹកស្រពោនជ្រុះពីដើមល្វា។
ថ្វីត្បិតតែភ្នំនានានឹងចាកចេញទៅ ហើយទីទួលទាំងឡាយរើចេញក៏ដោយ ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងនឹងមិនចាកចេញពីអ្នកឡើយ ហើយសម្ពន្ធមេត្រីនៃសេចក្ដីសុខសាន្តរបស់យើងក៏មិនរើចេញដែរ!”។ ព្រះយេហូវ៉ាដែលអាណិតមេត្តាអ្នក មានបន្ទូលដូច្នេះហើយ។
យ៉ាងណាមិញ ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរ។ នៅថ្ងៃនោះ ផ្ទៃមេឃនឹងផុតទៅដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងត្រូវដុតបំផ្លាញ ហើយផែនដី និងកិច្ចការនានានៅលើផែនដី នឹងត្រូវបានលាតត្រដាង។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសដ៏ធំមួយ ព្រមទាំងឃើញព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ ហើយលែងមានកន្លែងសម្រាប់ផែនដី និងផ្ទៃមេឃទៀតឡើយ។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងផុតទៅ ហើយសមុទ្រក៏គ្មានទៀតដែរ។