នៅឆ្នាំដែលព្រះបាទអូសៀសសោយទិវង្គត ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំគង់លើបល្ល័ង្កដែលខ្ពស់ និងដែលត្រូវបានតម្កើងឡើង ហើយរំភាយព្រះពស្ត្ររបស់ព្រះអង្គពេញក្នុងព្រះវិហារ។
វិវរណៈ 4:3 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដែលគង់នោះ មើលទៅស្រដៀងនឹងត្បូងចាសស្ពើរ និងត្បូងឡាំបៀ ហើយមានឥន្ទធនូនៅជុំវិញបល្ល័ង្កនោះ មើលទៅស្រដៀងនឹងត្បូងមរកត។ Khmer Christian Bible ហើយព្រះអង្គដែលគង់នៅលើបល័ង្កនោះ មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម ហើយមានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្កនោះ ដែលមើលទៅដូចជាត្បូងមរកត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គដែលគង់លើបល្ល័ង្ក មើលទៅមានភាពដូចជាត្បូងពេជ្រ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម ហើយមានឆព្វណ្ណរង្សី ភ្លឺដូចកែវមរកត ព័ទ្ធជុំវិញបល្ល័ង្កនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះអង្គដែលគង់នៅនោះ មើលទៅមានភាពដូចជាត្បូងមណីជោតិ នឹងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។ អាល់គីតាប ទ្រង់នៅលើបល្ល័ង្ក មើលទៅដូចជាត្បូងមណីជោតិរស និងត្បូងទទឹម ហើយមានឆព្វណ្ណរង្សី ភ្លឺដូចកែវមរកត ព័ទ្ធជុំវិញបល្ល័ង្កនោះដែរ។ |
នៅឆ្នាំដែលព្រះបាទអូសៀសសោយទិវង្គត ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំគង់លើបល្ល័ង្កដែលខ្ពស់ និងដែលត្រូវបានតម្កើងឡើង ហើយរំភាយព្រះពស្ត្ររបស់ព្រះអង្គពេញក្នុងព្រះវិហារ។
បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង
ទីក្រុងនោះមានសិរីរុងរឿងរបស់ព្រះ ប្រភពពន្លឺរបស់នាង ស្រដៀងនឹងត្បូងដ៏មានតម្លៃ ដូចត្បូងចាសស្ពើរ ហើយថ្លាដូចកែវចរណៃ។