Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 4:3 - Khmer Christian Bible

3 ហើយ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល័ង្ក​នោះ​ មើល​ទៅ​ដូច​ជា​ត្បូង​មណីជោតិរស​ និង​ត្បូង​ទទឹម​ ហើយ​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​នោះ​ ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះអង្គ​ដែល​គង់​នោះ​ មើលទៅ​ស្រដៀងនឹង​ត្បូង​ចាសស្ពើរ និង​ត្បូងឡាំបៀ ហើយ​មាន​ឥន្ទធនូ​នៅជុំវិញ​បល្ល័ង្ក​នោះ មើលទៅ​ស្រដៀងនឹង​ត្បូងមរកត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​ពេជ្រ និង​ត្បូង​ទទឹម ក៏​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំ​វិញ​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក មើល​ទៅ​ដូច​ជា​ត្បូង​មណី‌ជោតិរស និង​ត្បូង​ទទឹម ហើយ​មាន​ឆព្វណ្ណ‌រង្សី ភ្លឺ​ដូច​កែវ‌មរកត ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ព្រះ‌អង្គ​ដែល​គង់​នៅ​នោះ មើល​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណី‌ជោតិ នឹង​ត្បូង​ទទឹម ក៏​មាន​ឥន្ទ‌ធនូ​នៅ​ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ទ្រង់​នៅ​លើ​បល្ល័ង្ក មើល​ទៅ​ដូច​ជា​ត្បូង​មណី‌ជោតិរស និង​ត្បូង​ទទឹម ហើយ​មាន​ឆព្វណ្ណ‌រង្សី ភ្លឺ​ដូច​កែវ‌មរកត ព័ទ្ធ​ជុំ‌វិញ​បល្ល័ង្ក​នោះ​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 4:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ទៀត​ចុះ​មក​ពី​លើ​មេឃ​មាន​ពពក​ព័ទ្ធ​ជុំវិញ​ ហើយ​នៅ​លើ​ក្បាល​មាន​ឥន្ទធនូ​ មុខ​ទេវតា​នោះ​ដូច​ជា​ដួង​អាទិត្យ​ រីឯ​ជើង​ដូច​ជា​បង្គោល​ភ្លើង​


ទាំង​មាន​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​ គឺ​ដូច​ជា​ត្បូង​មណីជោតិរស​ ថ្លា​ដូច​កែវ​ចរណៃ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម