តើនរណាបានប្រព្រឹត្ត និងបានធ្វើការនេះ ទាំងហៅទៅកាន់ជំនាន់ទាំងឡាយតាំងពីដើមដំបូង? គឺយើងជាយេហូវ៉ាដែលជាដើម ហើយក៏នៅជាមួយនឹងចុងដែរ គឺយើងហ្នឹងហើយជាព្រះអង្គនោះ”។
វិវរណៈ 22:13 - ព្រះគម្ពីរខ្មែរសាកល យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាដើម និងជាចុង ជាដើមដំបូង និងជាទីបញ្ចប់។ Khmer Christian Bible យើងជាអាលផា និងជាអូមេកា គឺជាមុនគេ និងជាក្រោយគេ ហើយជាដើមដំបូង និងជាចុងបំផុត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងជាអាលផា និងអូមេកា គឺមុនគេ ហើយក្រោយគេ ជាដើមដំបូង ហើយជាចុងបង្អស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងជាអាល់ផា និងជាអូមេកា នៅមុនគេ និងនៅក្រោយគេបំផុត ជាដើមដំបូង និងជាចុងបង្អស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញជាអាលផា នឹងអូមេកា គឺជាមុនគេ ហើយក្រោយគេ ជាដើម ហើយជាចុង អាល់គីតាប យើងជាអាល់ផា និងជាអូមេកា នៅមុនគេ និងនៅក្រោយគេបំផុត ជាដើមដំបូង និងជាចុងបង្អស់។ |
តើនរណាបានប្រព្រឹត្ត និងបានធ្វើការនេះ ទាំងហៅទៅកាន់ជំនាន់ទាំងឡាយតាំងពីដើមដំបូង? គឺយើងជាយេហូវ៉ាដែលជាដើម ហើយក៏នៅជាមួយនឹងចុងដែរ គឺយើងហ្នឹងហើយជាព្រះអង្គនោះ”។
ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយជាព្រះប្រោសលោះរបស់ពួកគេ គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាដើម និងជាចុង។ គ្មានព្រះណាក្រៅពីយើងឡើយ។
យ៉ាកុប និងអ៊ីស្រាអែល ជាអ្នកដែលយើងបានហៅអើយ ចូរស្ដាប់យើងចុះ! គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ។ យើងជាដើម និងជាចុង។
ប្រសិនបើព្រះទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈកូនមនុស្សព្រះក៏នឹងលើកតម្កើងសិរីរុងរឿងដល់កូនមនុស្សតាមរយៈអង្គទ្រង់ដែរ ហើយព្រះអង្គនឹងលើកតម្កើងសិរីរុងរឿងដល់កូនមនុស្សភ្លាម។
ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។
នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖“កុំខ្លាចឡើយ! យើងជាដើម និងជាចុង
ព្រះអម្ចាស់ដ៏ជាព្រះ មានបន្ទូលថា៖ “យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាព្រះដ៏មានព្រះចេស្ដា ដែលមាននៅសព្វថ្ងៃ មាននៅតាំងពីដើម ហើយដែលត្រូវយាងមក”។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅស្មឺណាថា: ‘ព្រះអង្គដែលជាដើម និងជាចុង គឺព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ មានបន្ទូលដូច្នេះ:
ព្រះអង្គមានបន្ទូលនឹងខ្ញុំទៀតថា៖ “សម្រេចហើយ! យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាដើមដំបូង និងជាទីបញ្ចប់។ ចំពោះអ្នកដែលស្រេក យើងនឹងឲ្យទឹកពីប្រភពទឹកនៃជីវិតដោយឥតគិតថ្លៃ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅឡៅឌីសេថា: ‘ព្រះអង្គដែលជាអាម៉ែន ជាសាក្សីស្មោះត្រង់ និងពិតត្រង់ ជាដើមកំណើតនៃអ្វីដែលព្រះបាននិម្មិតបង្កើត មានបន្ទូលដូច្នេះ: