ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 18:9 - ព្រះគម្ពីរខ្មែរសាកល

បណ្ដា​ស្ដេច​នៃ​ផែនដី​ដែល​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ហើយ​រស់នៅក្នុងអបាយមុខ​ជាមួយ​នាង នឹង​យំសោក​គក់ទ្រូង​ចំពោះ​នាង កាលណា​ពួកគេ​ឃើញ​ផ្សែង​ពី​ចំហេះ​នាង​។

សូមមើលជំពូក

Khmer Christian Bible

ពួក​ស្ដេច​នៅ​លើ​ផែនដី​ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ហើយ​រស់​នៅ​យ៉ាង​ស្រើបស្រាល​ជាមួយ​ក្រុង​នោះ​នឹង​ទ្រហោយំ​ ហើយ​ទួញសោក​ ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ស្តេច​នៅ​លើ​ផែនដី ដែល​សហាយ‌ស្មន់ ហើយ​រស់​ដោយ​ឆើត‌ឆាយ​ជា​មួយ​ក្រុង​នេះ នឹង​យំ ហើយ​សោក​សង្រេង ពេល​គេ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​តែ​ឆេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ស្ដេច​នានា​នៅ​លើ​ផែនដី​ដែល​បាន​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ក្រុង​នេះ ព្រម​ទាំង​ឈ្លក់​នឹង​ទ្រព្យ​សម្បត្តិ​ដ៏​ហូរ‌ហៀរ​របស់​វា ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​តែ​ឆេះ មុខ​ជា​យំ​សោក​សង្រេង​អាណិត​ក្រុង​នេះ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​ស្តេច​នៅ​ផែនដី ដែល​សហាយ‌ស្មន់ ហើយ​រស់​ដោយ​ហ៊ឺហា​ជា​មួយ​នឹង​វា គេ​នឹង​យំ​ទួញ ហើយ​សោក​សង្រេង ក្នុង​កាល​ដែល​ឃើញ​ផ្សែង​ហុយ​ឡើង ពី​ភ្លើង​ដែល​កំពុង​តែ​ឆេះ​វា​នោះ

សូមមើលជំពូក

អាល់គីតាប

ពេល​ស្ដេច​នានា​នៅ​លើ​ផែនដី​ដែល​បាន​ប្រាស‌ចាក​សីល‌ធម៌ ជា​មួយ​ក្រុង​នេះ ព្រម​ទាំង​ឈ្លក់​នឹង​ទ្រព្យ​សម្បត្តិ​ដ៏​ហូរ​ហៀរ​របស់​វា ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​តែ​ឆេះ មុខ​ជា​យំ​សោក​សង្រេង​អាណិត​ក្រុង​នេះ​មិន​ខាន។

សូមមើលជំពូក



វិវរណៈ 18:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​អើតមើល​សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ផ្ទៃ​ដី​ទាំងមូល​នៃ​វាលទំនាប នោះ​មើល៍! គាត់​ក៏​ឃើញ​ផ្សែង​ពី​ដី ហុយឡើង​ដូចជា​ផ្សែង​ពី​ឡភ្លើង​។


មនុស្ស​សុចរិត​នឹង​អរសប្បាយ​នៅពេល​បាន​ឃើញ​ការសងសឹក គេ​នឹង​លាង​ជើង​របស់ខ្លួន​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់​។


នោះ​បាប៊ីឡូន​ដែលជា​សិរីរុងរឿង​នៃ​អាណាចក្រ​នានា ជា​ភាពរុងរឿង​នៃ​មោទនភាព​របស់​ជនជាតិខាល់ដេ នឹង​បាន​ដូចជា​សូដុម និង​កូម៉ូរ៉ា​ដែល​ព្រះ​បាន​បំផ្លាញ​។


ជាការពិត កន្លែងបូជា​ត្រូវបាន​រៀបចំ​តាំងពីបុរាណមក មែនហើយ ទីនោះ​ត្រូវបាន​ត្រៀមទុក​សម្រាប់​ស្ដេច​។ ព្រះអង្គ​បាន​ធ្វើឲ្យ​គំនរភ្លើង​នោះ​ជ្រៅ ហើយ​ធំទូលាយ ទាំង​មាន​ភ្លើង និង​អុស​ជាច្រើន គឺ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា បញ្ឆេះ​ទីនោះ​ដូចជា​ទន្លេ​ស្ពាន់ធ័រ​៕


ក៏​ស្រែកឡើង​យ៉ាងខ្លាំង ហើយ​និយាយ​ដូច្នេះ​ថា​: ‘ចូរ​កាប់រំលំ​ដើមឈើ​នេះ ហើយ​កាត់​មែក​របស់វា​ចោល​! ចូរ​អង្រួនជម្រុះ​ស្លឹក​របស់វា ហើយ​កម្ចាត់កម្ចាយ​ផ្លែ​របស់វា​! ចូរឲ្យ​សត្វព្រៃ​រត់ចេញ​ពី​ក្រោម​វា ចូរឲ្យ​បក្សាបក្សី​រត់ចេញ​ពី​មែក​វា​!


ចំពោះ​ស្ត្រីមេម៉ាយ​វ័យក្មេង​វិញ ត្រូវ​បដិសេធ​កុំឲ្យរាប់ចូលក្នុងបញ្ជីឡើយ​។ ដ្បិត​កាលណា​ពួកនាង​បែរចេញពី​ព្រះ​គ្រីស្ទ​ដោយមានចិត្តស្រើបស្រាល ពួកនាង​ក៏​ចង់​រៀបការ​។


ផ្សែង​នៃ​ការឈឺចាប់​របស់​ពួកគេ នឹង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។ ពួក​អ្នក​ដែល​ថ្វាយបង្គំ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​អ្នកណាក៏ដោយដែល​ទទួល​សញ្ញាសម្គាល់​ឈ្មោះ​របស់​វា នឹង​គ្មាន​សេចក្ដីសម្រាក​ទាំងយប់ទាំងថ្ងៃ​។


បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង ហើយ​អ្នក​ដែល​រស់នៅ​ផែនដី​ក៏​ស្រវឹង​ដោយ​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ដែរ”។


នៅពេល​ឃើញ​ផ្សែង​ពី​ចំហេះ​នាង ពួកគេ​ស្រែកឡើង​ថា​៖ “តើ​មាន​ទីក្រុង​ណា អាចប្រៀបផ្ទឹមនឹង​ក្រុង​ដ៏ធំ​នេះ​បាន​?”។


មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។


ដ្បិត​ប្រជាជាតិ​ទាំងអស់​បាន​ផឹក​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង ដែល​នាំមកនូវ​សេចក្ដីក្រេវក្រោធ បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង បណ្ដា​ឈ្មួញ​នៃ​ផែនដី​បាន​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយសារតែ​ការរស់នៅក្នុងអបាយមុខ​ដ៏ហួសហេតុ​របស់​នាង”។


នាង​បាន​លើកតម្កើង​ខ្លួនឯង ហើយ​រស់នៅក្នុងអបាយមុខ​យ៉ាងណា ចូរ​ផ្ដល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ដល់​នាង​យ៉ាងនោះដែរ ដ្បិត​នាង​និយាយ​ក្នុង​ចិត្ត​ថា​: ‘អញ​អង្គុយ​ជា​មហាក្សត្រិយានី អញ​មិនមែន​ជា​ស្ត្រីមេម៉ាយ​ទេ ហើយ​អញ​នឹង​មិន​ជួប​ទុក្ខព្រួយ​ឡើយ’។


ពួកគេ​ពោលឡើង​ជាលើកទីពីរ​ថា​៖ “ហាលេលូយ៉ា​! ផ្សែង​ពី​ចំហេះ​នាង​ហុយឡើង​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


មើល៍! យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ​អ្នកជំងឺ​ព្រមទាំង​បោះ​ពួក​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​នាង​ទៅ​ក្នុង​ទុក្ខវេទនា​យ៉ាងខ្លាំង លុះត្រាតែ​ពួកគេ​បាន​កែប្រែចិត្ត​ពី​អំពើ​របស់​នាង​។