វិវរណៈ 18:14 - ព្រះគម្ពីរខ្មែរសាកល “ផលផ្លែនៃការប្រាថ្នាចង់បានរបស់ចិត្តអ្នក បានចាកចេញពីអ្នក ហើយអស់ទាំងភាពប្រណិត និងភាពរុងរឿងក៏បាត់បង់ពីអ្នកដែរ គេនឹងរកមិនឃើញរបស់ទាំងនោះទៀតសោះឡើយ”។ Khmer Christian Bible ភោគផលដែលចិត្ដរបស់អ្នកប្រាថ្នាចង់បាននោះ បានចេញឆ្ងាយពីអ្នកទៅ ហើយអស់ទាំងរបស់ប្រណិតៗ និងរបស់ឆើតឆាយទាំងឡាយក៏បាត់បង់ពីអ្នកទៅដែរ រួចរបស់ទាំងនោះក៏លែងឃើញមានទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកឈ្មួញពោលទៅក្រុងនោះថា៖ «អស់ទាំងផលផ្លែ ដែលចិត្តអ្នកប្រាថ្នាចង់បាននោះ បានចេញពីអ្នកហើយ ឯអស់ទាំងរបស់មានតម្លៃ និងរបស់ដ៏រុងរឿងទាំងប៉ុន្មានរបស់អ្នក ត្រូវបាត់បង់អស់ រកមិនឃើញទៀតឡើយ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកឈ្មួញទាំងនោះពោលទៅកាន់ក្រុងបាប៊ីឡូនថា: “ភោគផលទាំងប៉ុន្មានដែលអ្នកប្រាថ្នាចង់បាននោះរសាត់បាត់អស់ទៅហើយ វត្ថុដ៏មានតម្លៃ និងមានលំអដ៏ប្រណីតទាំងប៉ុន្មាននោះ អ្នកបាត់បង់ទាំងអស់ គ្មាននរណារកបានទៀតឡើយ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងផលផ្លែ ដែលចិត្តឯងប្រាថ្នាចង់បាន នោះបានថយចេញពីឯងហើយ ព្រមទាំងរបស់ថ្លៃវិសេស នឹងរបស់ភ្លឺរុងរឿងដែរ ឯងនឹងមិនឃើញទៀតឡើយ អាល់គីតាប ពួកឈ្មួញទាំងនោះពោលទៅកាន់ក្រុងបាប៊ីឡូនថាៈ “ភោគផលទាំងប៉ុន្មានដែលអ្នកប្រាថ្នាចង់បាននោះ រសាត់បាត់អស់ទៅហើយ វត្ថុដ៏មានតម្លៃ និងមានលំអដ៏ប្រណីតទាំងប៉ុន្មាននោះ អ្នកបាត់បង់ទាំងអស់ គ្មាននរណារកបានទៀតឡើយ!”។ |
បើមិនដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលមនុស្សដែលដណ្ដប់ដោយសម្លៀកបំពាក់ទន់ៗឬ? មើល៍! អ្នកដែលស្លៀកសម្លៀកបំពាក់ទន់ៗ គេនៅក្នុងដំណាក់ស្ដេចទេ។
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
“ប៉ុន្តែអ័ប្រាហាំនិយាយថា: ‘កូនអើយ ចូរនឹកចាំថា នៅក្នុងជីវិតរបស់កូន កូនទទួលបានសុភមង្គលយ៉ាងណា ហើយឡាសារបានរងទុក្ខយ៉ាងណា។ ប៉ុន្តែឥឡូវនេះ គាត់កំពុងទទួលការកម្សាន្តចិត្តនៅទីនេះ រីឯកូនវិញ កូនកំពុងរងទុក្ខវេទនា។
ការទាំងនេះបានកើតឡើងជាមេរៀនដល់យើង ដើម្បីកុំឲ្យយើងទៅជាមនុស្សមានតណ្ហាអាក្រក់ ដូចដែលពួកគាត់មានតណ្ហាឡើយ។
អ្នករាល់គ្នាលោភចង់បាន ប៉ុន្តែមិនបានអ្វី ក៏សម្លាប់គេ។ អ្នករាល់គ្នាមានចិត្តច្រណែន ប៉ុន្តែមិនអាចទទួលបាន ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា។ អ្នករាល់គ្នាមិនបានអ្វី ពីព្រោះអ្នករាល់គ្នាមិនបានទូលសុំ។
ក៏មានឈើអែម គ្រឿងទេស គ្រឿងក្រអូប ប្រេងក្រអូប កំញាន ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅមី ស្រូវសាលី គោ ចៀម សេះ រទេះ ហើយរូបកាយ និងព្រលឹងរបស់មនុស្ស។
បណ្ដាឈ្មួញខាងរបស់ទាំងនោះ ដែលត្រឡប់ជាមានស្ដុកស្ដម្ភដោយព្រោះនាង នឹងឈរពីចម្ងាយដោយសារតែការភ័យខ្លាចចំពោះការឈឺចាប់របស់នាង ទាំងយំសោកកាន់ទុក្ខ