Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 18:13 - ព្រះគម្ពីរខ្មែរសាកល

13 ក៏​មាន​ឈើអែម គ្រឿងទេស គ្រឿងក្រអូប ប្រេងក្រអូប កំញាន ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅមី ស្រូវសាលី គោ ចៀម សេះ រទេះ ហើយ​រូបកាយ និង​ព្រលឹង​របស់​មនុស្ស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ហើយ​មាន​សំបក​ដើម​សម្បុរល្វែង​ គ្រឿង​ទេស​ គ្រឿង​ក្រអូប​ ប្រេង​ក្រអូប​ កំញ៉ាន​ ស្រា​ទំពាំងបាយជូរ​ ប្រេង​អូលីវ​ ម្សៅម៉ដ្ដ​ ស្រូវ​សាលី​ គោ​ក្របី​ ចៀម​ សេះ​ រទេះ​ បាវបម្រើ​ និង​ជីវិត​មនុស្ស​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 សម្បុរ​ល្វែង គ្រឿង​ក្រអូប ទឹក​អប់ ជ័រ​ល្វីង‌ទេស កំញាន ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ម្សៅ​ម៉ដ្ដ ស្រូវ​សាលី គោ ចៀម សេះ រទេះ ទាំង​ទាសករ ដែល​ជា​ព្រលឹង​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 សំបក​សម្បុរ​ល្វែង​ សំបក​ខ្លឹមចន្ទន៍ ទឹក​អប់ ជ័រ​ល្វីង‌ទេស គ្រឿង​ក្រអូប ស្រា ប្រេង ម្សៅ‌ម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នក​ងារ និង​អ្នក​ជាប់​ឈ្លើយ​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 សម្បុរ​ល្វែង ជ័រ​ល្វីង‌ទេស ទឹក​អប់ កំញាន គ្រឿង​ក្រអូប ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ម្សៅ​ម៉ដ្ត ស្រូវ‌សាលី គោ ចៀម សេះ រទេះ ហើយ​ទាំង​ខ្លួន​ប្រាណ នឹង​ព្រលឹង​មនុស្ស​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 សំបក​សម្បុរ​ល្វែង។

សូមមើលជំពូក ចម្លង




វិវរណៈ 18:13
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​អប់​គ្រែ​ខ្ញុំ​ដោយ​ជ័រល្វីងទេស ក្រឹស្នា និង​ឈើអែម​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “លិខិតលែងលះ​របស់​ម្ដាយ​អ្នករាល់គ្នា​ដែល​យើង​បាន​បណ្ដេញ​នាង​ចេញ​នោះ តើ​នៅ​ឯណា​? តើ​យើង​បាន​លក់​អ្នករាល់គ្នា​ទៅ​ម្ចាស់បំណុល​មួយណា​? មើល៍! អ្នករាល់គ្នា​ត្រូវបាន​លក់​ទៅ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់អ្នករាល់គ្នា​ទេ ហើយ​ម្ដាយ​របស់អ្នករាល់គ្នា​ត្រូវបាន​បណ្ដេញចេញ ក៏​ដោយព្រោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ​។


មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សស្រឡាញ់ភេទដូចគ្នា អ្នកជួញដូរមនុស្ស អ្នកភូតភរ អ្នក​ស្បថដោយកុហក ព្រមទាំង​អ្នកណា​ផ្សេងទៀត​ដែល​ប្រឆាំង​នឹង​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​។


ដោយសារតែ​ចិត្តលោភលន់ ពួកគេ​នឹង​កេងចំណេញ​លើ​អ្នករាល់គ្នា​ដោយ​ពាក្យ​បោកបញ្ឆោត​។ ការជំនុំជម្រះ​ចំពោះ​ពួកគេ​ដែលមាន​តាំងពីយូរមកហើយ ក៏​មិន​នៅស្ងៀម​ឡើយ ហើយ​សេចក្ដីវិនាស​របស់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។


“ផលផ្លែ​នៃ​ការប្រាថ្នាចង់បាន​របស់​ចិត្ត​អ្នក បាន​ចាកចេញ​ពី​អ្នក ហើយ​អស់ទាំង​ភាពប្រណិត និង​ភាពរុងរឿង​ក៏​បាត់បង់​ពី​អ្នក​ដែរ គេ​នឹង​រក​មិន​ឃើញ​របស់ទាំងនោះ​ទៀត​សោះឡើយ”។


បណ្ដា​ឈ្មួញ​ខាង​របស់​ទាំងនោះ ដែល​ត្រឡប់ជាមានស្ដុកស្ដម្ភ​ដោយព្រោះ​នាង នឹង​ឈរ​ពី​ចម្ងាយ​ដោយសារតែ​ការភ័យខ្លាច​ចំពោះ​ការឈឺចាប់​របស់​នាង ទាំង​យំសោក​កាន់ទុក្ខ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម