Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 18:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពួក​ឈ្មួញ​ទាំង​នោះ​ពោល​ទៅ​កាន់​ក្រុង​បាប៊ី‌ឡូន​ថា: “ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​នោះ​រសាត់​បាត់​អស់​ទៅ​ហើយ វត្ថុ​ដ៏​មាន​តម្លៃ និង​មាន​លំអ​ដ៏​ប្រណីត​ទាំង​ប៉ុន្មាន​នោះ អ្នក​បាត់​បង់​ទាំង​អស់ គ្មាន​នរណា​រក​បាន​ទៀត​ឡើយ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 “ផលផ្លែ​នៃ​ការប្រាថ្នាចង់បាន​របស់​ចិត្ត​អ្នក បាន​ចាកចេញ​ពី​អ្នក ហើយ​អស់ទាំង​ភាពប្រណិត និង​ភាពរុងរឿង​ក៏​បាត់បង់​ពី​អ្នក​ដែរ គេ​នឹង​រក​មិន​ឃើញ​របស់ទាំងនោះ​ទៀត​សោះឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ភោគផល​ដែល​ចិត្ដ​របស់​អ្នក​ប្រាថ្នា​ចង់​បាន​នោះ​ បាន​ចេញ​ឆ្ងាយ​ពី​អ្នក​ទៅ​ ហើយ​អស់​ទាំង​របស់​ប្រណិតៗ​ និង​របស់​ឆើតឆាយ​ទាំងឡាយ​ក៏​បាត់បង់​ពី​អ្នក​ទៅ​ដែរ​ រួច​របស់​ទាំង​នោះ​ក៏​លែង​ឃើញ​មាន​ទៀត​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពួក​ឈ្មួញ​ពោល​ទៅ​ក្រុង​នោះ​ថា៖ «អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាននោះ បាន​ចេញ​ពី​អ្នក​ហើយ ឯ​អស់​ទាំង​របស់​មាន​តម្លៃ និង​របស់​ដ៏​រុងរឿង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បាត់​បង់​អស់ រក​មិន​ឃើញ​ទៀត​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន នោះ​បាន​ថយ​ចេញ​ពី​ឯង​ហើយ ព្រម​ទាំង​របស់​ថ្លៃ​វិសេស នឹង​របស់​ភ្លឺ​រុងរឿង​ដែរ ឯង​នឹង​មិន​ឃើញ​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពួក​ឈ្មួញ​ទាំង​នោះ​ពោល​ទៅ​កាន់​ក្រុង​បាប៊ី‌ឡូន​ថាៈ “ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​នោះ រសាត់​បាត់​អស់​ទៅ​ហើយ វត្ថុ​ដ៏​មាន​តម្លៃ និង​មាន​លំអ​ដ៏​ប្រណីត​ទាំង​ប៉ុន្មាន​នោះ អ្នក​បាត់​បង់​ទាំង​អស់ គ្មាន​នរណា​រក​បាន​ទៀត​ឡើយ!”។

សូមមើលជំពូក ចម្លង




វិវរណៈ 18:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះអង្គ នៅ​វាល​ដ៏​ហួត‌ហែង​នោះ។


ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់ ដោយ​សូម​ឲ្យ​ព្រះអង្គ​ប្រទាន​ម្ហូប​អាហារ តាម​ទំនើង​ចិត្ត​របស់​ខ្លួន។


គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ ថា​គីប្រូត-‌ហាតាវ៉ា ព្រោះ​គេ​បាន​បញ្ចុះ​អស់​អ្នក​ដែល​មាន​ចិត្ត​លោភ‌លន់ នៅ​ទី​នោះ។


ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ចិត្ត​លោភ‌លន់ សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ?


តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯ‌ណោះ!។


ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សេដ្ឋី​នោះ​ថាៈ“នែ៎ មនុស្ស​ឆោត​ល្ងង់​អើយ! យប់​នេះ យើង​នឹង​ផ្ដាច់​ជីវិត​អ្នក​ហើយ ដូច្នេះ ទ្រព្យ‌សម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុក​សម្រាប់​ខ្លួន​អ្នក នឹង​បាន​ទៅ​ជា​របស់​នរណា​វិញ?”។


លោក​អប្រាហាំ​មាន​ប្រសាសន៍​ថា “កូន​អើយ! ចូរ​នឹក​ចាំ​ថា កាល​កូន​មាន​ជីវិត​នៅ​ឡើយ កូន​ស្គាល់​តែ​សប្បាយ រីឯ​ឡាសារ​វិញ គ្នា​ស្គាល់​តែ​ទុក្ខ។ ឥឡូវ​នេះ ឡាសារ​បាន​សុខ​ក្សេម‌ក្សាន្ត​ហើយ តែ​កូន​វិញ កូន​ត្រូវ​ឈឺ​ចុក​ចាប់។


ហេតុ‌ការណ៍​ទាំង​នោះ​ជា​មេរៀន​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​មាន​ចិត្ត​ប៉ង‌ប្រាថ្នា​អាក្រក់​ដូច​បុព្វបុរស​ឡើយ។


បងប្អូន​មាន​ចិត្ត​លោភ‌លន់ តែ​មិន​បាន​ដូច​ការ​ប៉ង‌ប្រាថ្នា​ទេ បងប្អូន​ក៏​សម្លាប់ និង​ឈ្នានីស​គេ ហើយ​នៅ​តែ​គ្មាន​បាន​ផល​អ្វី បងប្អូន​ឈ្លោះ​ប្រកែក និង​ទាស់‌ទែង​គ្នា ក៏​នៅ​តែ​ពុំ​បាន​ទទួល​អ្វី​ដែរ ព្រោះ​បងប្អូន​មិន​ទូល​សូម​ពី​ព្រះ‌ជាម្ចាស់។


សំបក​សម្បុរ​ល្វែង​ សំបក​ខ្លឹមចន្ទន៍ ទឹក​អប់ ជ័រ​ល្វីង‌ទេស គ្រឿង​ក្រអូប ស្រា ប្រេង ម្សៅ‌ម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នក​ងារ និង​អ្នក​ជាប់​ឈ្លើយ​ ។


ពួក​ឈ្មួញ​ដែល​រក​ស៊ី​មាន​បាន​ដោយ​លក់​ទំនិញ​នៅ​ក្រុង​នេះ នាំ​គ្នា​ឈរ​ពី​ចម្ងាយ ដោយ​តក់‌ស្លុត​នឹង​ទុក្ខ​ទោស​ដែល​កើត​មាន​ដល់​ក្រុង ទាំង​យំ​សោក និង​កាន់​ទុក្ខ​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម