ហើយនិយាយនឹងគាត់ថា៖ “មនុស្សគ្រប់គ្នាដាក់ស្រាទំពាំងបាយជូរល្អមុន ហើយនៅពេលគេស្រវឹង ទើបដាក់ស្រាទំពាំងបាយជូរដែលអន់ជាង រីឯអ្នកវិញ អ្នកបានទុកស្រាទំពាំងបាយជូរល្អរហូតដល់ឥឡូវ!”។
វិវរណៈ 17:2 - ព្រះគម្ពីរខ្មែរសាកល បណ្ដាស្ដេចនៃផែនដីបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង ហើយអ្នកដែលរស់នៅផែនដីក៏ស្រវឹងដោយស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងដែរ”។ Khmer Christian Bible ពួកស្ដេចនៅផែនដីបានប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង ហើយពួកអ្នកដែលរស់នៅលើផែនដីបានស្រវឹងដោយសារស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្តេចនៅផែនដីបានសហាយស្មន់ជាមួយស្ត្រីនោះ ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រានៃអំពើសហាយស្មន់របស់នាង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចនៅផែនដីបាននាំគ្នាប្រាសចាកសីលធម៌ជាមួយស្ត្រីនោះ ហើយមនុស្សម្នានៅលើផែនដីក៏បាននាំគ្នាស្រវឹងនឹងកាមគុណជាមួយនាងដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រារបស់សេចក្ដីកំផិតនៃវា អាល់គីតាប ស្ដេចនៅផែនដីបាននាំគ្នាប្រាសចាកសីលធម៌ជាមួយស្ដ្រីនោះ ហើយមនុស្សម្នានៅលើផែនដី ក៏បាននាំគ្នាស្រវឹងនឹងកាមគុណជាមួយនាងដែរ»។ |
ហើយនិយាយនឹងគាត់ថា៖ “មនុស្សគ្រប់គ្នាដាក់ស្រាទំពាំងបាយជូរល្អមុន ហើយនៅពេលគេស្រវឹង ទើបដាក់ស្រាទំពាំងបាយជូរដែលអន់ជាង រីឯអ្នកវិញ អ្នកបានទុកស្រាទំពាំងបាយជូរល្អរហូតដល់ឥឡូវ!”។
មានទូតសួគ៌មួយរូបទៀត ជាទូតទីពីរបានតាមមក ពោលថា៖ “រលំហើយ! បាប៊ីឡូនដ៏ធំបានរលំហើយ! នាងឲ្យអស់ទាំងប្រជាជាតិផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ដែលនាំមកនូវសេចក្ដីក្រេវក្រោធ!”។
ស្ដេចទាំងនោះមានបំណងតែមួយ ហើយពួកគេប្រគល់មហិទ្ធិឫទ្ធិ និងសិទ្ធិអំណាចរបស់ខ្លួនដល់សត្វតិរច្ឆាននោះ។
ដ្បិតព្រះបានដាក់ការនេះក្នុងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដោយមានបំណងតែមួយ ព្រមទាំងប្រគល់អំណាចគ្រងរាជ្យរបស់ខ្លួនដល់សត្វតិរច្ឆាននោះ រហូតទាល់តែព្រះបន្ទូលរបស់ព្រះត្រូវបានបំពេញឲ្យសម្រេច។
មានឈ្មោះមួយជាអាថ៌កំបាំង សរសេរនៅលើថ្ងាសរបស់នាងថា “បាប៊ីឡូនដ៏ធំ ម្ដាយរបស់ស្ត្រីពេស្យាទាំងឡាយ និងរបស់សេចក្ដីគួរឲ្យស្អប់ខ្ពើមនានានៃផែនដី”។
សត្វតិរច្ឆានដែលអ្នកឃើញនោះ មាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មានទេ ក៏រៀបនឹងឡើងមកពីរណ្ដៅគ្មានបាត រួចវានឹងទៅឯសេចក្ដីវិនាស។ អ្នកដែលរស់នៅលើផែនដី គឺពួកអ្នកដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីកំណើតនៃពិភពលោក នឹងភ្ញាក់ផ្អើល ពេលឃើញសត្វតិរច្ឆាននោះ ដោយព្រោះវាមាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មាន ហើយរៀបនឹងមកដល់។
ពន្លឺចង្កៀង មិនភ្លឺក្នុងអ្នកទៀតឡើយ! សំឡេងកូនកំលោះ និងកូនក្រមុំ ក៏លែងឮក្នុងអ្នកទៀតដែរ! ពីព្រោះបណ្ដាឈ្មួញរបស់អ្នក ជាអ្នកធំនៃផែនដី និងពីព្រោះប្រជាជាតិទាំងអស់ត្រូវបានបោកបញ្ឆោតដោយមន្តអាគមរបស់អ្នក
ដ្បិតប្រជាជាតិទាំងអស់បានផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ដែលនាំមកនូវសេចក្ដីក្រេវក្រោធ បណ្ដាស្ដេចនៃផែនដីបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង បណ្ដាឈ្មួញនៃផែនដីបានត្រឡប់ជាមានស្ដុកស្ដម្ភដោយសារតែការរស់នៅក្នុងអបាយមុខដ៏ហួសហេតុរបស់នាង”។
បណ្ដាស្ដេចនៃផែនដីដែលបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ហើយរស់នៅក្នុងអបាយមុខជាមួយនាង នឹងយំសោកគក់ទ្រូងចំពោះនាង កាលណាពួកគេឃើញផ្សែងពីចំហេះនាង។
មើល៍! យើងនឹងបោះនាងទៅលើគ្រែអ្នកជំងឺព្រមទាំងបោះពួកប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងទៅក្នុងទុក្ខវេទនាយ៉ាងខ្លាំង លុះត្រាតែពួកគេបានកែប្រែចិត្តពីអំពើរបស់នាង។
ដោយព្រោះអ្នកបានរក្សាពាក្យរបស់យើងអំពីការស៊ូទ្រាំ យើងក៏នឹងរក្សាអ្នកពីគ្រានៃការសាកល្បងដែលរៀបនឹងមកលើពិភពលោកទាំងមូលដែរ ជាគ្រាដែលនឹងមកដល់ដើម្បីសាកមនុស្សដែលរស់នៅលើផែនដី។
ក៏មិនបានកែប្រែចិត្តពីឃាតកម្ម មន្តអាគម អំពើអសីលធម៌ខាងផ្លូវភេទ ឬការលួចប្លន់របស់ខ្លួនសោះឡើយ៕