អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។
លោកុប្បត្តិ 50:2 - ព្រះគម្ពីរខ្មែរសាកល រួចយ៉ូសែបបញ្ជាពួកបាវបម្រើរបស់គាត់ដែលជាគ្រូពេទ្យឲ្យអប់សពឪពុកគាត់ ពួកគ្រូពេទ្យក៏អប់សពអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបបានបញ្ជាឲ្យពួកគ្រូពេទ្យរបស់លោកដែលនៅចាំបម្រើ អប់សពឪពុករបស់លោក។ ពួកគ្រូពេទ្យក៏អប់សពលោកអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើលោក អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពលោកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយ៉ូសែបបង្គាប់ដល់គ្រូពេទ្យជាអ្នកបំរើគាត់ឲ្យដាក់បារទសពឪពុក ពួកគ្រូពេទ្យក៏ដាក់បារទសពអ៊ីស្រាអែលទៅ អាល់គីតាប បន្ទាប់មក យូសុះបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើគាត់ អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពអ៊ីស្រអែល។ |
អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។
យ៉ូសែបបានស្លាប់នៅអាយុមួយរយដប់ឆ្នាំ។ គេក៏អប់សពគាត់ រួចដាក់ក្នុងក្ដារមឈូសនៅអេហ្ស៊ីប៕៚
តាមពិត នាងបានចាក់ប្រេងក្រអូបនេះលើរូបកាយរបស់ខ្ញុំ គឺនាងបានធ្វើដើម្បីរៀបចំបញ្ចុះសពខ្ញុំ។
នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន គឺនាងបានលាបប្រេងលើរូបកាយរបស់ខ្ញុំទុកមុន សម្រាប់ការបញ្ចុះសពខ្ញុំ។
នៅពេលថ្ងៃសប្ប័ទកន្លងផុតហើយ ម៉ារាអ្នកម៉ាក់ដាឡា ម៉ារាម្ដាយរបស់យ៉ាកុប និងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីទៅលាបព្រះសពព្រះយេស៊ូវ។
នៅថ្ងៃទីមួយនៃសប្ដាហ៍ ពេលព្រលឹមស្រាងៗ ពួកស្ត្រីៗមកដល់រូងផ្នូរ ទាំងយកគ្រឿងក្រអូបដែលពួកនាងបានរៀបចំទុកមកជាមួយដែរ
ព្រះយេស៊ូវមានបន្ទូលថា៖“ចូរបណ្ដោយនាងចុះ! នាងបានទុកប្រេងក្រអូបនេះសម្រាប់ថ្ងៃនៃការបញ្ចុះសពខ្ញុំ។