Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:3 - ព្រះគម្ពីរខ្មែរសាកល

3 ពួកគេ​ចំណាយពេល​សែសិប​ថ្ងៃ​សម្រាប់​កិច្ចការនេះ ដ្បិត​នោះ​ជាចំនួន​ថ្ងៃ​ដែល​ត្រូវ​ចំណាយ​ដើម្បី​អប់សព​។ ជនជាតិអេហ្ស៊ីប​បាន​យំស្រណោះ​គាត់​ចិតសិប​ថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គេ​ត្រូវ​ចំណាយ​ពេល​អស់​សែសិប​ថ្ងៃ​សម្រាប់​កិច្ច​ការ​នេះ ដ្បិត​នោះ​ជា​រយៈ​ពេល​ដែល​តម្រូវ​ដើម្បី​ធ្វើ​ពិធី​អប់​សព ហើយ​សាសន៍​អេស៊ីព្ទ​នាំ​គ្នា​កាន់​ទុក្ខ​លោក​អស់​រយៈ​ពេល​ចិត​សិប​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 គេ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​សែ‌សិប​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​អប់​សព។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​កាន់​ទុក្ខ​លោក​យ៉ាកុប អស់​រយៈ​ពេល​ចិត‌សិប​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គេ​រៀបចំ​ឲ្យ​គាត់​ពេញ​៤០​ថ្ងៃ ដ្បិត​គឺ​គំរប​ថ្ងៃ​ទាំង​នោះ ដែល​ធ្លាប់​ដាក់​បារទ‌ខ្មោច​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​គេ​នាំ​គ្នា​កាន់​ទុក្ខ​អស់​៧០​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គេ​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​សែ‌សិប​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​អប់​សព។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាកកូប អស់​រយៈ​ពេល​ចិត‌សិប​ថ្ងៃ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:3
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ពួកគេ​មកដល់​លានបោកស្រូវនៃអ័ថាត់ ដែល​នៅ​ខាងនាយ​ទន្លេយ័រដាន់ ពួកគេ​ក៏​យំសោក​នៅ​ទីនោះ ទាំង​ទួញសោក​យ៉ាងខ្លាំង និង​ខ្លោចផ្សា​ណាស់ ហើយ​យ៉ូសែប​ក៏​កាន់ទុក្ខ​ចំពោះ​ឪពុក​របស់គាត់​ប្រាំពីរ​ថ្ងៃ​។


លុះ​ថ្ងៃ​កាន់ទុក្ខ​កន្លងផុតទៅ​ហើយ យ៉ូសែប​ក៏​និយាយ​នឹង​អ្នកដំណាក់​ផារ៉ោន​ថា​៖ “ឥឡូវនេះ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់អស់លោក សូម​ទូល​ដល់​ព្រះកាណ៌​ផារ៉ោន​ថា​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម