ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 48:18 - ព្រះគម្ពីរខ្មែរសាកល

យ៉ូសែប​ប្រាប់​ឪពុក​ថា​៖ “លោកឪពុក​អើយ មិនមែន​ដូច្នេះ​ទេ ដ្បិត​នេះ​ជា​កូនច្បង​! ត្រូវ​ដាក់​ដៃស្ដាំ​របស់លោកឪពុក​លើ​ក្បាល​របស់វា​វិញ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក ដ្បិត​នេះ​ជា​កូន​ច្បង សូម​ដាក់​ដៃ​ស្តាំ​របស់​ពុក​លើ​ក្បាល​វា​ឯ​ណេះ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក កូន​បង​នៅ​ខាង​នេះ សូម​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​វា​ឯ‌ណេះ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ពាក្យ​ថា មិន​ត្រូវ​ទេ លោក​ឪពុក​អើយ ដ្បិត​នេះ​ជា​កូន​ច្បង សូម​ដាក់​ដៃ​ស្តាំ​របស់​លោក​ឪពុក​លើ​ក្បាល​វា​វិញ

សូមមើលជំពូក

អាល់គីតាប

យូសុះ​ជម្រាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក កូន​បង​នៅ​ខាង​នេះ សូម​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​វា​ឯ​ណេះ​វិញ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 48:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ឡុត​និយាយ​នឹង​ពួកគេ​ថា​៖ “ទេ​! លោកម្ចាស់​នៃខ្ញុំ​អើយ​។


រេបិកា​ក៏​យក​សម្លៀកបំពាក់​ដ៏ល្អ​របស់​អេសាវ​កូនប្រុស​ច្បង​របស់នាង ដែល​នៅនឹង​នាង​នៅក្នុង​ផ្ទះ មក​ស្លៀកពាក់ឲ្យ​យ៉ាកុប​កូនប្រុស​ពៅ​របស់នាង


ឡាបាន់​តបថា​៖ “នៅក្នុង​ស្រុក​យើង គេ​មិន​ធ្វើ​ដូច្នោះ​ទេ ដែល​ឲ្យ​កូនប្អូន​រៀបការ​មុន​កូនច្បង​នោះ​។


ពួកគេ​អង្គុយ​នៅចំពោះ​យ៉ូសែប តាម​លំដាប់បងប្អូន គឺ​កូនច្បង ហើយ​ប្អូន​តាម​ប្អូន អ្នកទាំងនោះ​ក៏​មើលមុខ​គ្នាទៅវិញទៅមក ទាំង​ភ្ញាក់ផ្អើល​។


នៅពេល​យ៉ូសែប​ឃើញ​ថា​ឪពុក​គាត់​បាន​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​របស់​អេប្រាអិម នោះ​គាត់​មិនពេញចិត្តទេ ក៏​ចាប់​ដៃ​របស់​ឪពុក​យកចេញ​ពីលើ​ក្បាល​របស់​អេប្រាអិម​ទៅ​លើ​ក្បាល​របស់​ម៉ាណាសេ​វិញ​។


ប៉ុន្តែ​ឪពុក​របស់គាត់​មិនព្រម ហើយ​និយាយថា​៖ “យើង​ដឹង​ហើយ កូន​អើយ យើង​ដឹង​ហើយ​! វា​នឹង​ទៅជា​ជាតិសាសន៍​មួយ​ដែរ ហើយ​វា​នឹង​បានជាធំ​ដែរ យ៉ាងណាមិញ ប្អូនប្រុស​របស់វា​នឹង​បានជាធំ​ជាង​វា ហើយ​ពូជពង្ស​របស់វា​នឹង​ទៅជា​ប្រជាជាតិ​ដែល​មានចំនួនច្រើន”។


រូបេន​អើយ ឯង​ជា​កូនច្បង​របស់យើង​។ ឯងជា​ឫទ្ធិ និង​ជា​ផលដំបូង​នៃ​កម្លាំង​របស់យើង ឯង​លើសគេ​ខាងឯ​កិត្តិយស ក៏​លើសគេ​ខាងឯ​អំណាច​ដែរ​។


“ប៉ុន្តែ​ពួក​ស្ត្រី​ដែល​មានប្រាជ្ញា​តប​ថា​: ‘អត់បានទេ វា​អត់​គ្រាន់​សម្រាប់​ពួកយើង និង​ពួកអ្នក​ទាល់តែសោះ​។ ចូរ​ទៅរក​អ្នកលក់ ហើយ​ទិញ​សម្រាប់​ខ្លួនអ្នក​វិញ​ទៅ’។


ប៉ុន្តែ​ពេត្រុស​ទូលថា​៖ “ទេ ព្រះអម្ចាស់​! ដ្បិត​ទូលបង្គំ​មិនដែល​ហូប​អ្វីមួយ​ដែល​មិនបរិសុទ្ធ និង​សៅហ្មង​ឡើយ”។


“ប៉ុន្តែ​ខ្ញុំ​ទូលថា​: ‘ទេ ព្រះអម្ចាស់​! ដ្បិត​អ្វី​ដែល​មិនបរិសុទ្ធ និង​សៅហ្មង មិនដែល​ចូល​តាម​មាត់​របស់ទូលបង្គំ​ឡើយ’។