Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:19 - ព្រះគម្ពីរខ្មែរសាកល

19 ប៉ុន្តែ​ឪពុក​របស់គាត់​មិនព្រម ហើយ​និយាយថា​៖ “យើង​ដឹង​ហើយ កូន​អើយ យើង​ដឹង​ហើយ​! វា​នឹង​ទៅជា​ជាតិសាសន៍​មួយ​ដែរ ហើយ​វា​នឹង​បានជាធំ​ដែរ យ៉ាងណាមិញ ប្អូនប្រុស​របស់វា​នឹង​បានជាធំ​ជាង​វា ហើយ​ពូជពង្ស​របស់វា​នឹង​ទៅជា​ប្រជាជាតិ​ដែល​មានចំនួនច្រើន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ប៉ុន្ដែ ឪពុក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ កូន​អើយ ពុក​ដឹង​ហើយ វា​ក៏​នឹង​បានទៅ​ជា​ជាតិ​សាសន៍​មួយ​ដែរ ហើយ​វា​បាន​ជា​ធំ​ផង។ ប៉ុន្ដែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​‌ជាតិ​សាសន៍​មួយ​ធំ​ជាង​វា​ទៅ​ទៀត ពូជ‌ពង្ស​របស់​វា​នឹង​បាន​ទៅ​ជា​ជាតិ​សាសន៍​ដែល​មាន​គ្នា​ច្រើន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ប៉ុន្តែ ឪពុក​លោក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ​កូន ពុក​ដឹង​ហើយ​ថា​ម៉ាណា‌សេ​ជា​កូន​ច្បង វា​ក៏​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ដែរ។ ប៉ុន្តែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​វា​ទៅ​ទៀត។ ពូជ‌ពង្ស​របស់​អេប្រាអ៊ីម​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ធំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តែ​ឪពុក​មិន​ព្រម​សោះ ក៏​និយាយ​ថា អញ​ដឹង​ហើយ កូន​អើយ អញ​ដឹង​ហើយ វា​នឹង​បាន​ត្រឡប់​ជា​ពួក​១​ដែរ ហើយ​នឹង​បាន​ធំ​ផង ប៉ុន្តែ ប្អូន​នឹង​បាន​ធំ​ជាង ពូជ​វា​នឹង​ត្រឡប់​ទៅ​ជា​នគរ​១​ដ៏​ពោរ‌ពេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ប៉ុន្តែ ឪពុក​គាត់​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ​កូន ពុក​ដឹង​ហើយ​ថា ម៉ាណា‌សេ​ជា​កូន​ច្បង វា​ក៏​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ដែរ។ ប៉ុន្តែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​វា​ទៅ​ទៀត។ ពូជ‌ពង្ស​របស់​អេប្រា‌អ៊ីម​នឹង​ទៅ​បាន​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

“ចំពោះ​យើង មើល៍! នេះជា​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក គឺ​អ្នក​នឹង​ទៅជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន​!


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​នាង​ថា​៖ “មាន​ប្រជាជាតិ​ពីរ​នៅក្នុង​ផ្ទៃ​នាង មាន​ជាតិសាសន៍​ពីរ​ចេញពី​ពោះ​នាង ហើយ​បែកចេញពីគ្នា ជាតិសាសន៍​មួយ​នឹង​ខ្លាំង​ជាង​ជាតិសាសន៍​មួយ​ទៀត គឺ​កូនច្បង​នឹង​បម្រើ​កូនប្អូន”។


អ៊ីសាក​ស្រឡាញ់​អេសាវ ពីព្រោះ​ចូលចិត្តហូប​សាច់សត្វដែល​គាត់​បរបាញ់បាន រីឯ​រេបិកា​ស្រឡាញ់​យ៉ាកុប​។


ពូជពង្ស​របស់អ្នក​នឹង​បាន​ដូចជា​ធូលី​នៃ​ផែនដី ហើយ​អ្នក​នឹង​រីកសាយ​ទៅ​ទិសខាងលិច ទិសខាងកើត ទិសខាងជើង និង​ទិសខាងត្បូង​; ពូជអម្បូរ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​អ្នក និង​តាមរយៈ​ពូជពង្ស​របស់អ្នក​។


ព្រះអង្គ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ គឺ​ព្រះ​នៃ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​នឹង​ចុះទៅ​អេហ្ស៊ីប​ឡើយ ដ្បិត​យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​នៅ​ទីនោះ​។


ប៉ុន្តែ​អ៊ីស្រាអែល​លូក​ដៃស្ដាំ​របស់គាត់​ដាក់​លើ​ក្បាល​របស់​អេប្រាអិម​ដែល​ជា​ប្អូន ហើយ​ដាក់​ដៃឆ្វេង​របស់គាត់​លើ​ក្បាល​របស់​ម៉ាណាសេ​វិញ គឺ​គាត់​បាន​ខ្វែង​ដៃ​របស់គាត់ ទោះបី​ម៉ាណាសេ​ជា​កូនច្បង​ក៏ដោយ​។


យ៉ូសែប​ប្រាប់​ឪពុក​ថា​៖ “លោកឪពុក​អើយ មិនមែន​ដូច្នេះ​ទេ ដ្បិត​នេះ​ជា​កូនច្បង​! ត្រូវ​ដាក់​ដៃស្ដាំ​របស់លោកឪពុក​លើ​ក្បាល​របស់វា​វិញ”។


ព្រះយេហូវ៉ា​នឹង​នាំមក​លើ​អ្នក និង​លើ​ប្រជារាស្ត្រ​របស់អ្នក ព្រមទាំង​លើ​វង្សត្រកូល​របស់​ឪពុក​អ្នក នូវ​គ្រា​ដែល​មិន​ធ្លាប់​កើតមាន​តាំងពី​ថ្ងៃ​ដែល​អេប្រាអិម​បែកចេញ​ពី​យូដា គឺ​ស្ដេច​នៃ​អាស្ស៊ីរី​។


ពី​កុលសម្ព័ន្ធ​អេស៊ើរ មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​ណែបថាលី មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​ម៉ាណាសេ មាន ១២ ០០០ នាក់​;


ពី​កុលសម្ព័ន្ធ​សាប់យូឡូន មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​យ៉ូសែប មាន ១២ ០០០ នាក់​; ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន ១២ ០០០ នាក់ ដែល​ត្រូវបាន​បោះត្រា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម