Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:33 - ព្រះគម្ពីរខ្មែរសាកល

33 ពួកគេ​អង្គុយ​នៅចំពោះ​យ៉ូសែប តាម​លំដាប់បងប្អូន គឺ​កូនច្បង ហើយ​ប្អូន​តាម​ប្អូន អ្នកទាំងនោះ​ក៏​មើលមុខ​គ្នាទៅវិញទៅមក ទាំង​ភ្ញាក់ផ្អើល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 កាល​ពួក​គេ​អង្គុយទល់​មុខ​លោក គេ​អង្គុយ​តាម​លំដាប់ គឺ​បង​ច្បងតាម​បងច្បង ហើយ​ប្អូន​ពៅ​តាម​ប្អូន​ពៅ អ្នក​ទាំង​នោះ​គេ​ក៏​ឆ្ងល់​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 បងប្អូន​របស់​លោក​យ៉ូសែប​អង្គុយ​បរិភោគ នៅ​ទល់​មុខ​លោក តាម​លំដាប់‌លំដោយ​អាយុ​របស់​គេ គឺ​ចាប់​តាំង​ពី​អ្នក​ចាស់​ជាង​គេ​រហូត​ដល់​អ្នក​ក្មេង​ជាង​គេ ម្នាក់ៗ​ចេះ​តែ​សម្លឹង​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ពួក​បង​ប្អូន​គាត់​ក៏​អង្គុយ​នៅ​មុខ​គាត់​ដោយ​លំដាប់ គឺ​បង​ច្បង​តាម​បង​ច្បង ហើយ​ប្អូន​ពៅ​តាម​ប្អូន​ពៅ អ្នក​ទាំង​នោះ​គេ​ក៏​ឆ្ងល់​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

33 បង‌ប្អូន​របស់​យូសុះ​អង្គុយ​បរិភោគ នៅ​ទល់​មុខ​គាត់ តាម​លំដាប់​លំដោយ​អាយុ​របស់​គេ គឺ​ចាប់​តាំង​ពី​អ្នក​ចាស់​ជាង​គេ រហូត​ដល់​អ្នក​ក្មេង​ជាង​គេ ម្នាក់ៗ​ចេះ​តែ​សម្លឹង​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:33
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​យ៉ូសែប​ឃើញ​ពួក​បងប្រុស​របស់ខ្លួន គាត់​ក៏​ស្គាល់​ពួកគេ ប៉ុន្តែ​គាត់​ធ្វើដូចជាអ្នកដទៃ​ដាក់​ពួកគេ ហើយ​និយាយ​កាច​នឹង​ពួកគេ ដោយ​សួរថា​៖ “ពួកឯង​មក​ពី​ណា​?”។ ពួកគេ​ឆ្លើយថា​៖ “យើងខ្ញុំ​មកពី​ដែនដី​កាណាន ដើម្បី​ទិញ​ស្បៀងអាហារ”។


អ្នកគ្រប់គ្រងផ្ទះ​បាន​ឆែកឆេរ ចាប់ផ្ដើម​ពី​អ្នក​ចាស់ជាងគេ ហើយ​ចប់​ត្រឹម​អ្នក​ក្មេងជាងគេ នោះក៏​រកឃើញ​ពែង​នៅក្នុង​បាវ​របស់​បេនយ៉ាមីន​។


យ៉ូសែប​ប្រាប់​ឪពុក​ថា​៖ “លោកឪពុក​អើយ មិនមែន​ដូច្នេះ​ទេ ដ្បិត​នេះ​ជា​កូនច្បង​! ត្រូវ​ដាក់​ដៃស្ដាំ​របស់លោកឪពុក​លើ​ក្បាល​របស់វា​វិញ”។


នៅពេល​បាន​ឮ​ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច រួច​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​មកតាម​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម