រីឯម៉ាណាសេ និងអេប្រាអិមកើតមកដល់យ៉ូសែបនៅដែនដីអេហ្ស៊ីប គឺអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនបានបង្កើតឲ្យគាត់។
លោកុប្បត្តិ 48:1 - ព្រះគម្ពីរខ្មែរសាកល ក្រោយពីការទាំងនេះ មានគេប្រាប់យ៉ូសែបថា៖ “មើល៍! ឪពុករបស់លោកកំពុងឈឺ”។ គាត់ក៏យកកូនប្រុសទាំងពីររបស់គាត់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយហេតុការណ៍នេះមក មានគេជម្រាបលោកយ៉ូសែបថា៖ «ឪពុកលោកមានជំងឺ»។ ដូច្នេះ លោកយ៉ូសែបក៏នាំកូនទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអិមទៅជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក មានគេជម្រាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយការទាំងនោះមក មានគេជំរាបយ៉ូសែបថា ឪពុកលោកមានជំងឺឈឺហើយ នោះយ៉ូសែបក៏នាំយកម៉ាន៉ាសេ នឹងអេប្រាអិម ជាកូនខ្លួនទាំង២ ទៅជាមួយ អាល់គីតាប ក្រោយមក មានគេជម្រាបយូសុះថា ឪពុករបស់គាត់មានជំងឺ។ គាត់ក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់គាត់ទាំងពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។ |
រីឯម៉ាណាសេ និងអេប្រាអិមកើតមកដល់យ៉ូសែបនៅដែនដីអេហ្ស៊ីប គឺអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនបានបង្កើតឲ្យគាត់។
មានគេប្រាប់យ៉ាកុបថា៖ “មើល៍! យ៉ូសែបកូនប្រុសរបស់លោកមកជួបលោក”។ អ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយនៅលើគ្រែ។
ឥឡូវនេះ កូនប្រុសទាំងពីររបស់ឯងដែលកើតមកដល់ឯងនៅដែនដីអេហ្ស៊ីប មុនយើងមកជួបឯងនៅអេហ្ស៊ីបនោះ ពួកគេជារបស់យើងវិញ។ អេប្រាអិម និងម៉ាណាសេជារបស់យើង ដូចរូបេន និងស៊ីម្មានដែរ។
យ៉ូសែបបានឃើញកូនចៅរបស់អេប្រាអិម រហូតដល់បីតំណ។ ពួកកូនរបស់ម៉ាគារជាកូនរបស់ម៉ាណាសេ ក៏ត្រូវបានបង្កើតដាក់នៅលើភ្លៅរបស់យ៉ូសែបដែរ។
សូមឲ្យអ្នកបានឃើញកូនរបស់កូនៗអ្នក! សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕
ដូច្នេះ បងប្អូនស្រីទាំងពីរនាក់ក៏បញ្ជូនដំណឹងទៅព្រះអង្គថា៖ “ព្រះអម្ចាស់អើយ មើល៍! អ្នកដែលព្រះអង្គទ្រង់ស្រឡាញ់កំពុងឈឺ”។
ដោយសារតែជំនឿ យ៉ាកុបបានឲ្យពរកូនប្រុសទាំងពីររបស់យ៉ូសែប កាលលោកជិតស្លាប់ ហើយថ្វាយបង្គំព្រះ ដោយច្រត់លើចុងឈើច្រត់របស់ខ្លួន។