Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:31 - ព្រះគម្ពីរខ្មែរសាកល

31 អ៊ីស្រាអែល​និយាយថា​៖ “ចូរ​ស្បថ​នឹង​យើង​មក”។ យ៉ូសែប​ក៏​ស្បថ​នឹង​គាត់ រួច​អ៊ីស្រាអែល​ក៏​ថ្វាយបង្គំ​នៅ​ក្បាល​គ្រែ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 លោក​យ៉ាកុប​មាន​ប្រសាសន៍​ថា៖ «ចូរ​ស្បថ​នឹង​ពុក​មក» លោក​យ៉ូសែប​ក៏​ស្បថ​ជូន។ បន្ទាប់​មក លោក​អ៊ីស្រា‌អែល​ក៏​ក្រាប​នៅ​លើ​ក្បាល​គ្រែ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​យ៉ាកុប​ពោល​ទៀត​ថា៖ «ចូរ​កូន​ស្បថ​ឲ្យ​ពុក​មក» លោក​យ៉ូសែប​ក៏​ស្បថ​ជូន។ បន្ទាប់​មក លោក​អ៊ីស្រា‌អែល​ក្រាប​នៅ​ក្បាល​ដំណេក​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នោះ​យ៉ាកុប​ប្រាប់​ថា ចូរ​ស្បថ​ឲ្យ​អញ​ចុះ គាត់​ក៏​ស្បថ​ជូន រួច​អ៊ីស្រាអែល​ក៏​ឱន​ក្រាប​ចុះ​នៅ​លើ​ក្បាល​គ្រែ។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 យ៉ាកកូប​ពោល​ទៀត​ថា៖ «ចូរ​កូន​ស្បថ​ឲ្យ​ពុក​មក» យូសុះ​ក៏​ស្បថ​ជូន។ បន្ទាប់​មក អ៊ីស្រ‌អែល​ក្រាប នៅ​ក្បាល​ដំណេក​របស់​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:31
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ឥឡូវនេះ ចូរ​ស្បថ​នឹង​យើង​នៅ​ទីនេះ​ដោយ​អាង​ព្រះ​ថា អ្នក​នឹង​មិន​ប្រព្រឹត្តដោយឧបាយកល​ទាស់នឹង​យើង ឬ​កូន​របស់យើង ឬ​ចៅ​របស់យើង​ឡើយ​។ ដូចដែល​យើង​បាន​ប្រព្រឹត្ត​ដល់​អ្នក​ដោយ​សេចក្ដីមេត្តា​យ៉ាងណា អ្នក​ត្រូវ​ប្រព្រឹត្ត​ដល់​យើង និង​ទឹកដី​ដែល​អ្នក​បាន​រស់នៅបណ្ដោះអាសន្ន​នេះ​យ៉ាងនោះដែរ”។


អ័ប្រាហាំ​ទូល​តបថា​៖ “ខ្ញុំព្រះបាទ​សូម​ស្បថ”។


អ័ប្រាហាំ​និយាយ​នឹង​បាវបម្រើ​របស់គាត់ ជា​ចាស់ទុំ​ក្នុង​ផ្ទះ​របស់គាត់​ដែល​គ្រប់គ្រង​លើ​របស់ទាំងអស់​ដែល​គាត់​មាន ថា​៖ “ចូរ​ដាក់​ដៃ​អ្នក​នៅក្រោម​ភ្លៅ​ខ្ញុំ


បុរស​នោះ​ក៏​ឱនចុះ ថ្វាយបង្គំ​ព្រះយេហូវ៉ា


ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​មេឃ និង​ជា​ព្រះ​នៃ​ផែនដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ ពី​កូនស្រី​ជនជាតិកាណាន ដែល​ខ្ញុំ​រស់នៅ​ក្នុងចំណោម​គេ​នេះ​ឡើយ


សូមឲ្យ​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​ណាឃរ គឺ​ព្រះ​របស់​ឪពុក​ពួកគាត់ ជំនុំជម្រះ​រវាង​ពួកយើង​ចុះ”។ ដូច្នេះ យ៉ាកុប​ក៏​ស្បថ​ដោយ​អាង​ព្រះដែល​អ៊ីសាក​ឪពុក​របស់គាត់​កោតខ្លាច​។


នៅពេល​ថ្ងៃ​ស្លាប់​របស់​អ៊ីស្រាអែល​ជិតមកដល់ គាត់​ក៏​ហៅ​យ៉ូសែប​កូនប្រុស​របស់គាត់​មក ប្រាប់ថា​៖ “ឥឡូវនេះ ប្រសិនបើ​យើង​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ឯង សូម​ដាក់​ដៃ​ឯង​នៅក្រោម​ភ្លៅ​យើង ហើយ​ប្រព្រឹត្ត​ចំពោះ​យើង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ផង គឺ​សូម​កុំ​បញ្ចុះ​យើង​នៅ​អេហ្ស៊ីប​ឡើយ​។


រួច​យ៉ូសែប​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ស្បថ ដោយ​និយាយថា​៖ “ព្រះ​នឹង​យាង​មករក​អ្នករាល់គ្នា​ជាប្រាកដ នោះ​អ្នករាល់គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​ទីនេះ”។


‘ឪពុក​របស់ខ្ញុំព្រះបាទ​បាន​ឲ្យ​ខ្ញុំព្រះបាទ​ស្បថ​ថា​: “មើល៍! យើង​ជិត​ស្លាប់​ហើយ​។ ឯង​ត្រូវ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​ដែល​យើង​បាន​ដាប់លុង​សម្រាប់​ខ្លួនឯង​នៅ​ដែនដី​កាណាន”។ ដូច្នេះ​ឥឡូវនេះ សូមឲ្យ​ខ្ញុំព្រះបាទ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់ខ្ញុំព្រះបាទ​ផង រួច​ខ្ញុំព្រះបាទ​នឹង​ត្រឡប់មកវិញ’”។


ដោយសារតែ​ជំនឿ យ៉ាកុប​បាន​ឲ្យពរ​កូនប្រុស​ទាំងពីរ​របស់​យ៉ូសែប កាល​លោក​ជិត​ស្លាប់ ហើយថ្វាយបង្គំ​ព្រះ ដោយច្រត់​លើ​ចុង​ឈើច្រត់​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម