ពេលនោះ ទុរ្ភិក្សបានរាលដាលលើផ្ទៃផែនដីទាំងមូល។ យ៉ូសែបក៏បើកជង្រុកទាំងអស់នៅក្នុងទីក្រុងនានា ហើយលក់ស្រូវឲ្យជនជាតិអេហ្ស៊ីប ពីព្រោះទុរ្ភិក្សក្នុងដែនដីអេហ្ស៊ីបធ្ងន់ធ្ងរណាស់។
លោកុប្បត្តិ 47:14 - ព្រះគម្ពីរខ្មែរសាកល យ៉ូសែបបានប្រមូលប្រាក់ទាំងអស់ដែលរកបាននៅដែនដីអេហ្ស៊ីប និងដែនដីកាណាន ជាតម្លៃស្រូវដែលគេទិញ រួចយ៉ូសែបក៏នាំប្រាក់ទាំងនោះមកក្នុងដំណាក់របស់ផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបបានប្រមូលប្រាក់ទាំងប៉ុន្មានដែលមាននៅស្រុកអេស៊ីព្ទ និងនៅស្រុកកាណាន ជាតម្លៃស្រូវដែលគេទិញនោះ បញ្ចូលទៅក្នុងឃ្លាំងរបស់ផារ៉ោន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបបានលក់ស្រូវឲ្យប្រជាជន ហើយប្រមូលប្រាក់ទាំងប៉ុន្មាននៅស្រុកអេស៊ីប និងស្រុកកាណាន បញ្ចូលទៅក្នុងឃ្លាំងរបស់ព្រះចៅផារ៉ោន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបប្រមូលប្រាក់ដែលមាននៅស្រុកអេស៊ីព្ទ ហើយនៅស្រុកកាណានទាំងអស់ ជាដំឡៃនៃស្រូវដែលគេទិញនោះ ក៏បញ្ចូលទុកក្នុងឃ្លាំងរបស់ផារ៉ោន អាល់គីតាប យូសុះបានលក់ស្រូវឲ្យប្រជាជន ហើយប្រមូលប្រាក់ទាំងប៉ុន្មាននៅស្រុកអេស៊ីប និងស្រុកកាណាន បញ្ចូលទៅក្នុងឃ្លាំងរបស់ស្តេចហ្វៀរ៉អ៊ូន។ |
ពេលនោះ ទុរ្ភិក្សបានរាលដាលលើផ្ទៃផែនដីទាំងមូល។ យ៉ូសែបក៏បើកជង្រុកទាំងអស់នៅក្នុងទីក្រុងនានា ហើយលក់ស្រូវឲ្យជនជាតិអេហ្ស៊ីប ពីព្រោះទុរ្ភិក្សក្នុងដែនដីអេហ្ស៊ីបធ្ងន់ធ្ងរណាស់។
មនុស្សទូទាំងផែនដីមកដល់អេហ្ស៊ីប ដើម្បីទិញស្រូវពីយ៉ូសែប ពីព្រោះទុរ្ភិក្សនៅលើផែនដីទាំងមូលធ្ងន់ធ្ងរណាស់៕
នៅពេលប្រាក់ក្នុងដែនដីអេហ្ស៊ីប និងដែនដីកាណានអស់ហើយ ជនជាតិអេហ្ស៊ីបទាំងអស់ក៏មកឯយ៉ូសែប និយាយថា៖ “សូមឲ្យស្បៀងអាហារដល់យើងខ្ញុំផង! តើយើងខ្ញុំត្រូវស្លាប់នៅចំពោះលោក ដោយសារអស់ប្រាក់ឬ?”។
ប្រជាជននឹងដាក់បណ្ដាសាអ្នកដែលបង្ខាំងស្រូវទុក ប៉ុន្តែមានពរនៅលើក្បាលអ្នកដែលលក់ស្រូវវិញ។
ចូរឲ្យអ្នករាល់គ្នាម្នាក់ៗបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលខ្លួនបានទទួល ក្នុងនាមជាមេការដ៏ល្អនៃព្រះគុណផ្សេងៗរបស់ព្រះ។