Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 លោក​យ៉ូសែប​បាន​ប្រមូល​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ស្រុក​អេស៊ីព្ទ និង​នៅ​ស្រុក​កាណាន ជា​តម្លៃ​ស្រូវ​ដែល​គេ​ទិញ​នោះ បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 យ៉ូសែប​បាន​ប្រមូល​ប្រាក់​ទាំងអស់​ដែល​រកបាន​នៅ​ដែនដី​អេហ្ស៊ីប និង​ដែនដី​កាណាន ជាតម្លៃ​ស្រូវ​ដែល​គេ​ទិញ រួច​យ៉ូសែប​ក៏​នាំ​ប្រាក់​ទាំងនោះ​មក​ក្នុង​ដំណាក់​របស់​ផារ៉ោន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​យ៉ូសែប​បាន​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន ហើយ​ប្រមូល​ប្រាក់​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យ៉ូសែប​ប្រមូល​ប្រាក់​ដែល​មាន​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ស្រុក​កាណាន​ទាំង​អស់ ជា​ដំឡៃ​នៃ​ស្រូវ​ដែល​គេ​ទិញ​នោះ ក៏​បញ្ចូល​ទុក​ក្នុង​ឃ្លាំង​របស់​ផារ៉ោន

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យូសុះ​បាន​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន ហើយ​ប្រមូល​ប្រាក់​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អំណត់​នោះ​បាន​រាល​ដាល​ពាស​ពេញ​ស្រុក លោក​យ៉ូសែប​ក៏​បើក​គ្រប់​ទាំង​ជង្រុក​ស្រូវ​លក់​ឲ្យ​សាសន៍​អេស៊ីព្ទ ដ្បិត​អំណត់​នោះ​កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ស្រុក​អេស៊ីព្ទ។


មនុស្ស​ម្នា​គ្រប់​ទិស​ទី​នៅ​លើ​ផែន​ដី នាំ​គ្នា​ចូល​មក​រក​លោក​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ទិញ​ស្រូវ ព្រោះ​អំណត់​នោះ​ខ្លាំង​ណាស់​នៅ​ពាស​ពេញ​លើ​ផែន‌ដី​ទាំង​មូល។


កាល​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​អស់​ប្រាក់​ទិញ​ហើយ សាសន៍​អេស៊ីព្ទ​ទាំង​អស់​ក៏​នាំ​គ្នា​មក​ជួប​លោក​យ៉ូសែប ហើយ​ពោល​ថា៖ «សូម​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​យើង​ខ្ញុំ​ផង! តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក​ឬ? ដ្បិត​យើង​ខ្ញុំ​គ្មាន​ប្រាក់​ទៀត​ទេ»។


ឯ​អ្នក​ណា​ដែល​បង្ខាំង​ទុក​អង្ករ បណ្ដា‌ជន​នឹង​ប្រទេច​ផ្ដាសា​អ្នក​នោះ តែ​នឹង​មាន​ពរ​ស្ថិត​នៅ​លើ​ក្បាល នៃ​អ្នក​ណា​ដែល​លក់​ឲ្យ​វិញ។


រីឯ​អ្នក​មើល​ខុស​ត្រូវ ត្រូវ​មាន​ចិត្ត​ស្មោះ‌ត្រង់។


ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល ដូច​ជា​អ្នក​មើល​ខុស​ត្រូវ​ល្អ អំពី​ព្រះ‌គុណ​ច្រើន​យ៉ាង​របស់​ព្រះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម