Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:14 - អាល់គីតាប

14 យូសុះ​បាន​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន ហើយ​ប្រមូល​ប្រាក់​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ស្តេច​ហ្វៀរ៉អ៊ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 យ៉ូសែប​បាន​ប្រមូល​ប្រាក់​ទាំងអស់​ដែល​រកបាន​នៅ​ដែនដី​អេហ្ស៊ីប និង​ដែនដី​កាណាន ជាតម្លៃ​ស្រូវ​ដែល​គេ​ទិញ រួច​យ៉ូសែប​ក៏​នាំ​ប្រាក់​ទាំងនោះ​មក​ក្នុង​ដំណាក់​របស់​ផារ៉ោន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 លោក​យ៉ូសែប​បាន​ប្រមូល​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ស្រុក​អេស៊ីព្ទ និង​នៅ​ស្រុក​កាណាន ជា​តម្លៃ​ស្រូវ​ដែល​គេ​ទិញ​នោះ បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​យ៉ូសែប​បាន​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន ហើយ​ប្រមូល​ប្រាក់​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បញ្ចូល​ទៅ​ក្នុង​ឃ្លាំង​របស់​ព្រះចៅ​ផារ៉ោន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យ៉ូសែប​ប្រមូល​ប្រាក់​ដែល​មាន​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ស្រុក​កាណាន​ទាំង​អស់ ជា​ដំឡៃ​នៃ​ស្រូវ​ដែល​គេ​ទិញ​នោះ ក៏​បញ្ចូល​ទុក​ក្នុង​ឃ្លាំង​របស់​ផារ៉ោន

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ទុរ្ភិក្ស​បាន​រាល​ដាល​ពាស​ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ យូសុះ​បាន​បើក​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​តាម​ក្រុង​នា​នា លក់​ស្រូវ​ឲ្យ​ជន‌ជាតិ​អេស៊ីប ប៉ុន្តែ ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប។


មនុស្ស​ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​យូសុះ ដ្បិត​ទុរ្ភិក្ស​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។


ពេល​ស្រុក​អេស៊ីប និង​ស្រុក​កាណាន​អស់​ប្រាក់​ទិញ​ស្រូវ​ហើយ ប្រជា‌ជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​មក​ជួប​យូសុះ ពោល​ថា៖ «សូម​ផ្តល់​ស្បៀង​អាហារ​ឲ្យ​យើង​ខ្ញុំ​ផង! មិន​ត្រូវ​ឲ្យ​យើង​ស្លាប់​នៅ​មុខ​អ្នក ព្រោះ​តែ​គ្មាន​ប្រាក់​នោះ​ឡើយ!»។


អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ​តែងតែ​ត្រូវ​ប្រជា‌ជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។


រីឯ​អ្នក​មើល​ខុស​ត្រូវ​គួរ​តែ​មាន​ចិត្ដ​ស្មោះ​ត្រង់។


បង​ប្អូន​ម្នាក់ៗ​បាន​ទទួល​អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បង​ប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​អំណោយ​ទាន គ្រប់​បែប​យ៉ាង​របស់​អុលឡោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម