ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:32 - ព្រះគម្ពីរខ្មែរសាកល

អ្នកទាំងនោះ​ជា​អ្នកឃ្វាលចៀម ជា​អ្នកចិញ្ចឹមហ្វូងសត្វ ហើយ​ពួកគេ​បាន​នាំ​ហ្វូងចៀម និង​ហ្វូងគោ​របស់ពួកគេ​មក ព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន​ផង’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​ឃ្វាល​សត្វ ដ្បិត​គេ​ធ្លាប់​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​គេ​បាន​នាំ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និងអ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជាមួយ​ដែរ"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​គង្វាល និង​ជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ទាំង​នោះ​ជា​អ្នក​ធ្លាប់​ឃ្វាល​សត្វ ពី​ព្រោះ​គេ​មាន​របរ​រក​ស៊ី​ដោយ​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​គេ​បាន​នាំ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ នឹង​របស់​គេ​ទាំង​អស់​មក​ផង

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​អ្នក​គង្វាល និង​ជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:32
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​នាំ​ហ្វូងសត្វ​ទាំងអស់​របស់គាត់ និង​ទ្រព្យសម្បត្តិ​ទាំងអស់​របស់គាត់​ដែល​រកបាន គឺ​ហ្វូងសត្វ​ជា​កម្មសិទ្ធិ​របស់គាត់ ដែល​គាត់​រកបាន​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ជួប​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ដែនដី​កាណាន​។


នេះ​ជា​វង្សត្រកូល​របស់​យ៉ាកុប​: នៅពេល​យ៉ូសែប​មាន​អាយុ​ដប់ប្រាំពីរ​ឆ្នាំ គាត់​បាន​ឃ្វាល​ហ្វូងចៀម​ជាមួយ​ពួក​បងប្រុស​របស់គាត់​។ គាត់​នៅតែជា​ក្មេង ក៏​នៅជាមួយ​ពួក​កូនប្រុស​របស់​ប៊ីលហា និង​ពួក​កូនប្រុស​របស់​ស៊ីលផា ដែលជា​ប្រពន្ធ​របស់​ឪពុក​គាត់​។ យ៉ូសែប​តែងតែ​យក​រឿង​អាក្រក់​របស់ពួកគេ​ទៅ​ប្រាប់​ឪពុក​។


បន្ទាប់មក នាង​បង្កើត​បាន​អេបិល​ប្អូនប្រុស​របស់កាអ៊ីន​ទៀត​។ អេបិល​ជា​អ្នកឃ្វាលចៀម រីឯ​កាអ៊ីន​ជា​អ្នក​ភ្ជួររាស់​ដី​។


លោកឪពុក​នឹង​រស់នៅ​ក្នុង​ស្រុក​កូសែន ដើម្បី​បាន​នៅជិត​ខ្ញុំ គឺទាំង​លោកឪពុក កូន​របស់លោកឪពុក និង​ចៅ​របស់លោកឪពុក ព្រមទាំង​ហ្វូងចៀម​របស់លោកឪពុក ហ្វូងគោ​របស់លោកឪពុក និង​អ្វីៗ​ទាំងអស់​ដែល​លោកឪពុក​មាន​ផង​។


យ៉ូសែប​និយាយ​នឹង​បងប្អូន​របស់គាត់ ព្រមទាំង​អ្នកផ្ទះ​របស់​ឪពុក​គាត់​ថា​៖ “ខ្ញុំ​នឹង​ឡើងទៅ​ទូល​ផារ៉ោន​ថា​: ‘បងប្អូន​របស់ខ្ញុំព្រះបាទ និង​អ្នកផ្ទះ​របស់​ឪពុក​ខ្ញុំព្រះបាទ​ដែល​នៅ​ដែនដី​កាណាន បាន​មកដល់​ខ្ញុំព្រះបាទ​ហើយ​។


កាលណា​ផារ៉ោន​កោះហៅ​អ្នករាល់គ្នា ហើយ​សួរថា​: ‘អ្នករាល់គ្នា​មាន​មុខរបរ​អ្វី​?’


អ្នករាល់គ្នា​ត្រូវ​ឆ្លើយថា​: ‘បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកចិញ្ចឹមហ្វូងសត្វ​តាំងពី​ក្មេង រហូតដល់​ឥឡូវនេះ គឺ​ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ’ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រស់នៅ​ក្នុង​ស្រុក​កូសែន ដ្បិត​អ្នកឃ្វាលចៀម​ទាំងអស់​ជា​ទីស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប”៕


ផារ៉ោន​មានរាជឱង្ការ​នឹង​បងប្អូន​របស់គាត់​ថា​៖ “អ្នករាល់គ្នា​មាន​មុខរបរ​អ្វី​?”។ ពួកគេ​ទូល​ផារ៉ោន​ថា​៖ “បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកឃ្វាលចៀម ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ”។


ណូអេ​ចាប់ផ្ដើម​ធ្វើជា​កសិករ ហើយ​ធ្វើ​ចម្ការទំពាំងបាយជូរ​មួយ​។


ព្រះអង្គ​នឹង​ឃ្វាល​ហ្វូងចៀម​របស់ព្រះអង្គ ដូចជា​អ្នកគង្វាល ព្រះអង្គ​នឹង​ប្រមូល​កូនចៀម​ទាំងឡាយ​មក​ក្នុង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​បី​នៅនឹង​ព្រះឱរា​របស់ព្រះអង្គ​ផង ក៏​នឹង​នាំ​មេចៀមបំបៅកូន​ទៅដោយស្លូត​។


ផ្ទុយទៅវិញ គេ​នឹង​ពោលថា​: ‘ខ្ញុំ​មិនមែន​ជា​ព្យាការី​ទេ ខ្ញុំ​ជា​អ្នក​ធ្វើ​ស្រែចម្ការ ដ្បិត​មាន​មនុស្ស​បាន​លក់​ខ្ញុំ​តាំងពី​ក្មេង​មក’។