Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:2 - ព្រះគម្ពីរខ្មែរសាកល

2 បន្ទាប់មក នាង​បង្កើត​បាន​អេបិល​ប្អូនប្រុស​របស់កាអ៊ីន​ទៀត​។ អេបិល​ជា​អ្នកឃ្វាលចៀម រីឯ​កាអ៊ីន​ជា​អ្នក​ភ្ជួររាស់​ដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គាត់​ក៏​បង្កើត​បាន​អេបិល​ជា​ប្អូន​ទៀត ហើយ​អេបិល​ជា​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នាង​សម្រាល​បាន​កូន​មួយ​ទៀត គឺ​អេបិល ជា​កូន​ប្អូន។ ក្រោយ​មក លោក​អេបិល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​លោក​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នាង​ក៏​បង្កើត​បាន អេបិល​ជា​ប្អូន​ទៀត ឯ​អេបិល​ជា​អ្នក​គង្វាល​ហ្វូង​សត្វ តែ​កាអ៊ីន​ជា​អ្នក​ធ្វើ​ស្រែ​ចំការ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នាង​សំរាល​បាន​កូន​មួយ​ទៀត គឺ​ហាបេល ជា​កូន​ប្អូន។ ក្រោយ​មក ហាបេល​បាន​ប្រកប​របរ​ជា​គង្វាល​ចៀម រីឯ​កបេល ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​សួន​អេដែន ឲ្យ​ទៅ​ភ្ជួររាស់​ដី​ដែល​ពួកគេ​ត្រូវបាន​យកចេញមក​នោះ​។


អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “តើ​ពួក​បងប្រុស​របស់ឯង​មិនមែន​កំពុង​ឃ្វាល​សត្វ​នៅ​ស៊ីគែម​ទេ​ឬ​? មក៍! យើង​នឹង​ចាត់​ឯង​ឲ្យទៅ​រក​ពួកគេ”។ យ៉ូសែប​តប​នឹង​គាត់​ថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ”។


រីឯ​មនុស្ស​បាន​រួមដំណេក​ជាមួយ​អេវ៉ា​ប្រពន្ធ​របស់គាត់ នោះ​នាង​ក៏​មានផ្ទៃពោះ ហើយ​បង្កើត​បាន​កាអ៊ីន​។ នាង​និយាយថា​៖ “ខ្ញុំ​បាន​ទទួល​មនុស្សប្រុស​ម្នាក់​ដោយ​ជំនួយពី​ព្រះយេហូវ៉ា”។


លុះក្រោយមក កាអ៊ីន​បាន​យក​ភោគផល​ពី​ដី​មក ជា​តង្វាយ​ថ្វាយ​ព្រះយេហូវ៉ា


ផារ៉ោន​មានរាជឱង្ការ​នឹង​បងប្អូន​របស់គាត់​ថា​៖ “អ្នករាល់គ្នា​មាន​មុខរបរ​អ្វី​?”។ ពួកគេ​ទូល​ផារ៉ោន​ថា​៖ “បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកឃ្វាលចៀម ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ”។


ណូអេ​ចាប់ផ្ដើម​ធ្វើជា​កសិករ ហើយ​ធ្វើ​ចម្ការទំពាំងបាយជូរ​មួយ​។


មើល៍! កូន​ៗ​ជា​មរតក​ពី​ព្រះយេហូវ៉ា ហើយ​ផល​ពី​ផ្ទៃ​ជា​រង្វាន់​!


នេះគឺ​ដើម្បីឲ្យ​ឈាម​របស់​ព្យាការី​ទាំងអស់​ដែល​បាន​បង្ហូរ​តាំងពី​កំណើត​នៃ​ពិភពលោក ត្រូវបាន​ទាមទារ​ពី​ជំនាន់​នេះ​វិញ


គឺ​តាំងពី​ឈាម​របស់​អេបិល រហូតដល់​ឈាម​របស់​សាការី​ដែល​គេ​សម្លាប់​នៅចន្លោះ​អាសនា និង​ទីវិសុទ្ធ។ “មែនហើយ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ឈាមទាំងនោះ​នឹង​ត្រូវបាន​ទាមទារ​ពី​ជំនាន់​នេះ​វិញ។


អ្នករាល់គ្នា​មាន​ឪពុក​ជា​មារ ហើយ​អ្នករាល់គ្នា​ចង់​ប្រព្រឹត្តតាម​ចំណង់​របស់​ឪពុក​អ្នករាល់គ្នា​។ វា​ជា​ឃាតករ​តាំងពី​ដើម​មក ហើយ​វា​មិន​ឈរ​នៅក្នុង​សេចក្ដីពិត​ទេ ពីព្រោះ​សេចក្ដីពិត​មិន​នៅ​ក្នុង​វា​ឡើយ​។ នៅពេល​វា​និយាយ​កុហក វា​និយាយ​ចេញពី​ចរិត​ខ្លួនវា ពីព្រោះ​វា​ជា​អ្នកភូតភរ ហើយ​ជា​ឪពុក​នៃ​សេចក្ដីភូតភរ​។


ដោយសារតែការនេះ ធ្វើឲ្យ​ជាក់ច្បាស់​ថា អ្នកណាជា​កូន​របស់​ព្រះ ហើយ​អ្នកណាជា​កូន​របស់​មារ​។ អស់អ្នក​ដែល​មិន​ប្រព្រឹត្តតាម​សេចក្ដីសុចរិត មិនមែន​ជារបស់​ព្រះ​ទេ ហើយ​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន ក៏​មិនមែន​ជារបស់​ព្រះ​ដែរ​។


កុំ​ធ្វើ​ដូច​កាអ៊ីន​ដែល​ជារបស់​មេអាក្រក់ ហើយ​បាន​សម្លាប់​ប្អូនប្រុស​របស់​ខ្លួន​ឡើយ​។ ហេតុអ្វីបានជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ​? ពីព្រោះ​អំពើ​របស់​គាត់​អាក្រក់ រីឯ​អំពើ​របស់​ប្អូនប្រុស​គាត់​សុចរិត​។


អស់អ្នក​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន គឺជា​ឃាតករ ហើយ​អ្នករាល់គ្នា​ដឹង​ហើយ​ថា ឃាតករ​ទាំងអស់​គ្មាន​ជីវិតអស់កល្បជានិច្ច​ស្ថិតនៅ​ក្នុង​ខ្លួន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម