ដ្បិតមានទុរ្ភិក្សនៅលើផែនដីពីរឆ្នាំហើយ ក៏នឹងមានប្រាំឆ្នាំទៀតដែលគ្មានការភ្ជួររាស់ ឬការច្រូតកាត់ឡើយ។
ដ្បិតមើល៍! មានអំណត់នៅក្នុងស្រុកពីរឆ្នាំនេះហើយ ក៏ត្រូវមានប្រាំឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ ឬច្រូតកាត់អ្វីឡើយ។
មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។
ដ្បិតមើល មានអំណត់នៅលើផែនដី២ឆ្នាំនេះហើយ ក៏ត្រូវមាន៥ឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ឬច្រូតកាត់អ្វីឡើយ
មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។
នេះជាវង្សត្រកូលរបស់យ៉ាកុប: នៅពេលយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់បានឃ្វាលហ្វូងចៀមជាមួយពួកបងប្រុសរបស់គាត់។ គាត់នៅតែជាក្មេង ក៏នៅជាមួយពួកកូនប្រុសរបស់ប៊ីលហា និងពួកកូនប្រុសរបស់ស៊ីលផា ដែលជាប្រពន្ធរបស់ឪពុកគាត់។ យ៉ូសែបតែងតែយករឿងអាក្រក់របស់ពួកគេទៅប្រាប់ឪពុក។
សូមឲ្យពួកគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំល្អទាំងនេះដែលនឹងមកដល់ រួចបង្គរស្រូវនៅក្រោមអំណាចរបស់ផារ៉ោន ទុកជាស្បៀងអាហារតាមទីក្រុងនានា ហើយឲ្យគេរក្សាទុកចុះ។
នៅពេលយ៉ូសែបឈរនៅចំពោះផារ៉ោនស្ដេចនៃអេហ្ស៊ីប គាត់មានអាយុសាមសិបឆ្នាំ។ យ៉ូសែបក៏ចេញពីចំពោះផារ៉ោន ហើយដើរចុះឡើងទូទាំងដែនដីអេហ្ស៊ីប។
ប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរដែលមកដល់ដែនដីអេហ្ស៊ីប ក៏ផុតទៅ
នោះប្រាំពីរឆ្នាំនៃទុរ្ភិក្សក៏ចាប់ផ្ដើមមកដល់ ដូចដែលយ៉ូសែបបាននិយាយ។ មានទុរ្ភិក្សកើតឡើងនៅប្រទេសទាំងអស់ ប៉ុន្តែនៅក្នុងដែនដីអេហ្ស៊ីបទាំងមូលមានអាហារវិញ។
ពេលនោះ ទុរ្ភិក្សបានរាលដាលលើផ្ទៃផែនដីទាំងមូល។ យ៉ូសែបក៏បើកជង្រុកទាំងអស់នៅក្នុងទីក្រុងនានា ហើយលក់ស្រូវឲ្យជនជាតិអេហ្ស៊ីប ពីព្រោះទុរ្ភិក្សក្នុងដែនដីអេហ្ស៊ីបធ្ងន់ធ្ងរណាស់។
កាលឆ្នាំនោះកន្លងផុតទៅហើយ ពួកគេក៏មករកគាត់នៅឆ្នាំបន្ទាប់ ហើយនិយាយនឹងគាត់ថា៖ “យើងខ្ញុំមិនអាចលាក់ពីលោកម្ចាស់នៃយើងខ្ញុំបានទេថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏ទៅជារបស់លោកម្ចាស់នៃយើងខ្ញុំដែរ។ គ្មានអ្វីនៅសល់នៅចំពោះលោកម្ចាស់នៃយើងខ្ញុំឡើយ ក្រៅពីខ្លួនយើងខ្ញុំ និងដីធ្លីរបស់យើងខ្ញុំ។
យ៉ូសែបនិយាយទៅកាន់ប្រជាជនថា៖ “មើល៍! ថ្ងៃនេះខ្ញុំបានទិញអ្នករាល់គ្នា ព្រមទាំងដីធ្លីរបស់អ្នករាល់គ្នាថ្វាយផារ៉ោនហើយ។ នេះនែ! គ្រាប់ពូជសម្រាប់អ្នករាល់គ្នា! ដូច្នេះ អ្នករាល់គ្នាអាចសាបព្រោះលើដីបាន។
រីឯគោ និងលា ដែលភ្ជួររាស់ដី នឹងស៊ីចំណីដែលដាក់អំបិល ដែលគេបានអុំដោយប៉ែល និងចង្ហាយ។