Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 30:24 - ព្រះគម្ពីរខ្មែរសាកល

24 រីឯ​គោ និង​លា ដែល​ភ្ជួររាស់​ដី នឹង​ស៊ី​ចំណី​ដែលដាក់អំបិល ដែល​គេ​បាន​អុំ​ដោយ​ប៉ែល និង​ចង្ហាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ឯ​គោ និង​លា​ស្ទាវ ដែល​ភ្ជួរ​រាស់​នឹង​បាន​អាហារ​ស៊ី​យ៉ាង​ឆ្ងាញ់ ដែល​គេ​បាន​រំសោះ​ដោយ​ចប‌ចូក និង​សម​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 គោ និង​ក្របី​ដែល​ធ្លាប់​អូស​នង្គ័ល ក៏​ស៊ី​ស្មៅ​ដ៏​ឆ្ងាញ់​បំផុត ដែល​គេ​ជជុះ​នឹង​រនាស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​គោ នឹង​លា​ស្ទាវ ដែល​ភ្ជួរ‌រាស់​វា​នឹង​បាន​អាហារ​ស៊ី​យ៉ាង​ឆ្ងាញ់ ដែល​គេ​បាន​រំសោះ​ដោយ​ចប‌ចូក នឹង​សម​ធំ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 គោ និង​ក្របី​ដែល​ធ្លាប់​អូស​នង្គ័ល ក៏​ស៊ី​ស្មៅ​ដ៏​ឆ្ងាញ់​បំផុត ដែល​គេ​ជជុះ​នឹង​រនាស់​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 30:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ឆ្លើយ​នឹង​គាត់​ទៀត​ថា​៖ “ពួកខ្ញុំ​មាន​ទាំង​ចំបើង និង​ចំណី​យ៉ាងច្រើន ព្រមទាំង​កន្លែង​ឲ្យ​ស្នាក់នៅមួយយប់​ផង”។


ដ្បិត​មាន​ទុរ្ភិក្ស​នៅលើ​ផែនដី​ពីរ​ឆ្នាំ​ហើយ ក៏​នឹង​មាន​ប្រាំ​ឆ្នាំ​ទៀត​ដែល​គ្មាន​ការភ្ជួររាស់ ឬ​ការច្រូតកាត់​ឡើយ​។


ប៉ុន្តែ​មានពរ​ហើយ​! អ្នករាល់គ្នា​ដែល​សាបព្រោះ​នៅក្បែរ​អស់ទាំង​ទឹក ហើយ​លែង​ជើង​គោ និង​លា​៕


លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ហើយ​លោក​នឹង​សម្អាត​លានបោកស្រូវ​របស់​លោក រួច​ប្រមូល​ស្រូវ​របស់​លោក​ដាក់​ក្នុង​ជង្រុក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។


លោក​កាន់​ចង្ហាយ​ក្នុង​ដៃ ដើម្បី​សម្អាត​លានបោកស្រូវ​របស់​លោក ហើយ​ប្រមូល​ស្រូវ​ដាក់ក្នុង​ជង្រុក​របស់​លោក រីឯ​អង្កាម​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់មិនបាន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម