រីឯអ្នកវិញ ចូរទទួលបង្គាប់ថា: ‘ចូរអ្នករាល់គ្នាធ្វើដូច្នេះ គឺចូរយករទេះពីដែនដីអេហ្ស៊ីបទៅជាមួយអ្នករាល់គ្នាសម្រាប់កូនៗរបស់អ្នករាល់គ្នា និងសម្រាប់ប្រពន្ធរបស់អ្នករាល់គ្នាចុះ ហើយយកឪពុករបស់អ្នករាល់គ្នាមកទីនេះ។
លោកុប្បត្តិ 45:21 - ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់អ៊ីស្រាអែលក៏ធ្វើដូច្នោះ។ យ៉ូសែបក៏ប្រគល់រទេះឲ្យពួកគេ តាមបង្គាប់របស់ផារ៉ោន ហើយឲ្យស្បៀងអាហារដល់ពួកគេសម្រាប់ការធ្វើដំណើរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនៗរបស់លោកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយលោកយ៉ូសែបឲ្យរទេះទៅគេ តាមបញ្ជារបស់ផារ៉ោន ក៏ឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនៗរបស់លោកអ៊ីស្រាអែលនាំគ្នាធ្វើតាមរាជឱង្ការនេះ។ លោកយ៉ូសែបយករទេះមកឲ្យពួកគេ តាមបញ្ជារបស់ព្រះចៅផារ៉ោន ហើយលោកក៏ឲ្យស្បៀងអាហារគេ សម្រាប់បរិភោគតាមផ្លូវដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយយ៉ូសែបគាត់ឲ្យរទេះទៅគេតាមបង្គាប់ផារ៉ោន ក៏ឲ្យស្បៀងអាហារបរិភោគតាមផ្លូវផង អាល់គីតាប កូនៗរបស់អ៊ីស្រអែល នាំគ្នាធ្វើតាមពាក្យនេះ។ យូសុះយករទេះមកឲ្យពួកគេ តាមបញ្ជារបស់ស្តេចហ្វៀរ៉អ៊ូន ហើយគាត់ក៏ឲ្យស្បៀងអាហារគេសម្រាប់បរិភោគតាមផ្លូវដែរ។ |
រីឯអ្នកវិញ ចូរទទួលបង្គាប់ថា: ‘ចូរអ្នករាល់គ្នាធ្វើដូច្នេះ គឺចូរយករទេះពីដែនដីអេហ្ស៊ីបទៅជាមួយអ្នករាល់គ្នាសម្រាប់កូនៗរបស់អ្នករាល់គ្នា និងសម្រាប់ប្រពន្ធរបស់អ្នករាល់គ្នាចុះ ហើយយកឪពុករបស់អ្នករាល់គ្នាមកទីនេះ។
កុំឲ្យភ្នែករបស់អ្នករាល់គ្នាស្ដាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតរបស់ល្អបំផុតនៃដែនដីអេហ្ស៊ីបទាំងមូលជារបស់អ្នករាល់គ្នាហើយ’”។
ប៉ុន្តែពួកគេប្រាប់គាត់នូវពាក្យទាំងអស់ដែលយ៉ូសែបបានប្រាប់ពួកគេ ហើយគាត់ឃើញរទេះដែលយ៉ូសែបបានបញ្ជូនមកដើម្បីទទួលគាត់ នោះវិញ្ញាណរបស់យ៉ាកុបឪពុករបស់ពួកគេក៏ស្រស់ស្រាយឡើងវិញ។
បន្ទាប់មក យ៉ាកុបក្រោកឡើងចេញពីបៀរ-សេបា ហើយពួកកូនប្រុសរបស់អ៊ីស្រាអែលក៏បញ្ជិះយ៉ាកុបឪពុករបស់ពួកគេ កូនៗរបស់ពួកគេ និងប្រពន្ធរបស់ពួកគេលើរទេះដែលផារ៉ោនបានបញ្ជូនមកដើម្បីឲ្យគាត់ជិះ។