Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:20 - ព្រះគម្ពីរខ្មែរសាកល

20 កុំឲ្យ​ភ្នែក​របស់អ្នករាល់គ្នា​ស្ដាយ​របស់ទ្រព្យ​អ្នករាល់គ្នា​ឡើយ ដ្បិត​របស់ល្អបំផុត​នៃ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ជារបស់​អ្នករាល់គ្នា​ហើយ’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 កុំ​ស្តាយ​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​គ្រប់​របស់​ល្អ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ជា​របស់​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 មិន​ត្រូវ​នឹក​ស្ដាយ​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​នៅ​ស្រុក​អេស៊ីប​អ្នក​រាល់​គ្នា​នឹង​បាន​កន្លែង​ដ៏​ល្អ​ជាង​គេ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 កុំ​ឲ្យ​ស្តាយ​របស់​ទ្រព្យ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​របស់​ល្អ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ជា​របស់​ផង​ឯង​រាល់​គ្នា​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 មិន​ត្រូវ​នឹក​ស្តាយ​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​នៅ​ស្រុក​អេស៊ីប​អ្នក​រាល់​គ្នា​នឹង​បាន​កន្លែង​ដ៏​ល្អ​ជាង​គេ”»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:20
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការថា​៖ “មើល៍! ដែនដី​របស់យើង​នៅមុខ​អ្នក​ហើយ​។ ចូរ​រស់នៅ​តាមតែ​ល្អ​ក្នុង​ភ្នែក​របស់អ្នក​ចុះ”។


រួច​យក​ឪពុក​របស់អ្នករាល់គ្នា និង​អ្នកផ្ទះ​របស់អ្នករាល់គ្នា​មក​ជួប​យើង​ចុះ​។ យើង​នឹង​ឲ្យ​កន្លែង​ល្អបំផុត​នៃ​ដែនដី​អេហ្ស៊ីប​ដល់​អ្នករាល់គ្នា ដូច្នេះ​ចូរ​ហូប​ផលល្អបំផុត​នៃ​ស្រុក​នេះ​ចុះ’។


រីឯ​អ្នក​វិញ ចូរ​ទទួល​បង្គាប់ថា​: ‘ចូរ​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ គឺ​ចូរ​យក​រទេះ​ពី​ដែនដី​អេហ្ស៊ីប​ទៅ​ជាមួយ​អ្នករាល់គ្នា​សម្រាប់​កូន​ៗ​របស់អ្នករាល់គ្នា និង​សម្រាប់​ប្រពន្ធ​របស់អ្នករាល់គ្នា​ចុះ ហើយ​យក​ឪពុក​របស់អ្នករាល់គ្នា​មក​ទីនេះ​។


ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ​។ យ៉ូសែប​ក៏​ប្រគល់​រទេះ​ឲ្យ​ពួកគេ តាម​បង្គាប់​របស់​ផារ៉ោន ហើយ​ឲ្យ​ស្បៀងអាហារ​ដល់​ពួកគេ​សម្រាប់​ការធ្វើដំណើរ


ដែនដី​អេហ្ស៊ីប​នៅចំពោះ​អ្នក​ហើយ ដូច្នេះ​ចូរឲ្យ​ឪពុក​របស់អ្នក និង​បងប្អូន​របស់អ្នក​រស់នៅ​កន្លែង​ល្អបំផុត​នៃ​ទឹកដី​នេះ​ចុះ​។ ចូរឲ្យ​ពួកគេ​រស់នៅ​ក្នុង​ស្រុក​កូសែន ហើយ​ប្រសិនបើ​អ្នក​ដឹង​ថា​មាន​មនុស្ស​ជំនាញ​ក្នុងចំណោម​ពួកគេ ចូរ​តាំង​ពួកគេ​ជា​អ្នកគ្រប់គ្រង​លើ​ហ្វូងសត្វ​របស់​យើង​ផង”។


ប្រសិនបើ​អ្នករាល់គ្នា​សុខចិត្ត ហើយ​ស្ដាប់តាម នោះ​អ្នករាល់គ្នា​នឹង​បាន​ហូប​ផលល្អ​នៃ​ទឹកដី


រីឯ​ធ្នូ​របស់ជនជាតិនោះ​នឹង​បុកកម្ទេច​ពួក​យុវជន គេ​នឹង​មិន​អាណិតមេត្តា​ផល​នៃ​ផ្ទៃ​ឡើយ ហើយ​ភ្នែក​របស់គេ​នឹង​មិន​ត្រាប្រណី​កូនក្មេង​ដែរ​។


កុំឲ្យ​អ្នក​ដែល​នៅលើ​ដំបូលផ្ទះ​ចុះមក​យក​អ្វី​ពី​ផ្ទះ​របស់​ខ្លួន​ឡើយ


នៅ​ថ្ងៃ​នោះ កុំឲ្យ​អ្នកដែល​នៅ​លើ​ដំបូលផ្ទះ​ចុះមក​យក​របស់របរ​នៅក្នុង​ផ្ទះ​ឡើយ រីឯ​អ្នក​ដែល​នៅ​ស្រែចម្ការ​ក៏​ដូចគ្នាដែរ កុំឲ្យ​ពួកគេ​ត្រឡប់មក​រក​អ្វីៗ​ដែល​នៅ​ខាងក្រោយ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម