Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:19 - ព្រះគម្ពីរខ្មែរសាកល

19 រីឯ​អ្នក​វិញ ចូរ​ទទួល​បង្គាប់ថា​: ‘ចូរ​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ គឺ​ចូរ​យក​រទេះ​ពី​ដែនដី​អេហ្ស៊ីប​ទៅ​ជាមួយ​អ្នករាល់គ្នា​សម្រាប់​កូន​ៗ​របស់អ្នករាល់គ្នា និង​សម្រាប់​ប្រពន្ធ​របស់អ្នករាល់គ្នា​ចុះ ហើយ​យក​ឪពុក​របស់អ្នករាល់គ្នា​មក​ទីនេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 លោក​បាន​ទទួល​បង្គាប់​ហើយ ចូរ​ធ្វើដូច្នេះ គឺ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​នេះ​ទៅ សម្រាប់​ដឹក​ប្រពន្ធ និង​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ហើយ​បញ្ជិះ​ឪពុក​របស់​អ្នក​រាល់​គ្នា​មក​ទី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 សុំ​លោក​ប្រាប់​ពួក​គេ​ទៀត​ថា “ចូរ​យក​រទេះ​ពី​ស្រុក​អេស៊ីប ទៅ​ដឹក​ជញ្ជូន​ប្រពន្ធ​កូន និង​ឪពុក​អ្នក​រាល់​គ្នា​មក​ទី​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯង​បាន​ទទួល​បង្គាប់​ហើយ ដូច្នេះ​ចូរ​ធ្វើ​យ៉ាង​នេះ​ចុះ គឺ​ឲ្យ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​នេះ​ទៅ សំរាប់​ប្រពន្ធ​ឯង​រាល់​គ្នា ព្រម​ទាំង​កូន​តូចៗ​ផង ហើយ​បញ្ជិះ​ឪពុក​ឯង​រាល់​គ្នា​នាំ​ចុះ​មក​ឯ​ណេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 សុំ​អ្នក​ប្រាប់​ពួក​គេ​ទៀត​ថា “ចូរ​យក​រទេះ​ពី​ស្រុក​អេស៊ីប ទៅ​ដឹក​ជញ្ជូន​ប្រពន្ធ​កូន និង​ឪពុក​អ្នក​រាល់​គ្នា​មក​ទី​នេះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំឲ្យ​ភ្នែក​របស់អ្នករាល់គ្នា​ស្ដាយ​របស់ទ្រព្យ​អ្នករាល់គ្នា​ឡើយ ដ្បិត​របស់ល្អបំផុត​នៃ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ជារបស់​អ្នករាល់គ្នា​ហើយ’”។


ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ​។ យ៉ូសែប​ក៏​ប្រគល់​រទេះ​ឲ្យ​ពួកគេ តាម​បង្គាប់​របស់​ផារ៉ោន ហើយ​ឲ្យ​ស្បៀងអាហារ​ដល់​ពួកគេ​សម្រាប់​ការធ្វើដំណើរ


ប៉ុន្តែ​ពួកគេ​ប្រាប់​គាត់​នូវ​ពាក្យ​ទាំងអស់​ដែល​យ៉ូសែប​បាន​ប្រាប់​ពួកគេ ហើយ​គាត់​ឃើញ​រទេះ​ដែល​យ៉ូសែប​បាន​បញ្ជូនមក​ដើម្បី​ទទួល​គាត់ នោះ​វិញ្ញាណ​របស់​យ៉ាកុប​ឪពុក​របស់ពួកគេ​ក៏​ស្រស់ស្រាយឡើងវិញ​។


បន្ទាប់មក យ៉ាកុប​ក្រោកឡើង​ចេញពី​បៀរ-សេបា ហើយ​ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​ក៏​បញ្ជិះ​យ៉ាកុប​ឪពុក​របស់ពួកគេ កូន​ៗ​របស់ពួកគេ និង​ប្រពន្ធ​របស់ពួកគេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​បញ្ជូនមក​ដើម្បីឲ្យ​គាត់​ជិះ​។


កោះ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ខ្ញុំ​ចុះ​! ជាតិសាសន៍​នានា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុងស្ដាប់​ចុះ​! ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ ព្រះអង្គ​បាន​លើកឡើង​នូវ​ឈ្មោះ​ខ្ញុំ​តាំងពី​ក្នុង​ពោះ​ម្ដាយ​ខ្ញុំ​។


ស្ដេច​នឹង​ធ្វើជា​ឪពុកចិញ្ចឹម​របស់អ្នក ហើយ​មហេសី​នឹង​ធ្វើជា​មេដោះ​របស់អ្នក​; ពួកគេ​នឹង​ក្រាបមុខដល់ដី​នៅចំពោះ​អ្នក ហើយ​លិទ្ធ​ធូលី​នៅ​ជើង​របស់អ្នក​។ ពេលនោះ អ្នក​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា​។ អ្នកដែល​ទន្ទឹងរង់ចាំ​យើង​នឹង​មិន​អាម៉ាស់មុខ​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម