Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 45:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 កូនៗ​របស់​លោក​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​រាជ‌ឱង្ការ​នេះ។ លោក​យ៉ូសែប​យក​រទេះ​មក​ឲ្យ​ពួក​គេ តាម​បញ្ជា​របស់​ព្រះចៅ​ផារ៉ោន ហើយ​លោក​ក៏​ឲ្យ​ស្បៀង​អាហារ​គេ សម្រាប់​បរិភោគ​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ពួក​កូនប្រុស​របស់​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ​។ យ៉ូសែប​ក៏​ប្រគល់​រទេះ​ឲ្យ​ពួកគេ តាម​បង្គាប់​របស់​ផារ៉ោន ហើយ​ឲ្យ​ស្បៀងអាហារ​ដល់​ពួកគេ​សម្រាប់​ការធ្វើដំណើរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 កូន​ៗ​របស់​លោក​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ហើយ​លោក​យ៉ូសែប​ឲ្យ​រទេះ​ទៅ​គេ តាម​បញ្ជា​របស់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​សម្រាប់​បរិ‌ភោគ​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ពួក​កូន​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ ហើយ​យ៉ូសែប​គាត់​ឲ្យ​រទេះ​ទៅ​គេ​តាម​បង្គាប់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​បរិភោគ​តាម​ផ្លូវ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 កូនៗ​របស់​អ៊ីស្រ‌អែល នាំ​គ្នា​ធ្វើ​តាម​ពាក្យ​នេះ។ យូសុះ​យក​រទេះ​មក​ឲ្យ​ពួក​គេ តាម​បញ្ជា​របស់​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​គាត់​ក៏​ឲ្យ​ស្បៀង​អាហារ​គេ​សម្រាប់​បរិភោគ​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 45:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សុំ​លោក​ប្រាប់​ពួក​គេ​ទៀត​ថា “ចូរ​យក​រទេះ​ពី​ស្រុក​អេស៊ីប ទៅ​ដឹក​ជញ្ជូន​ប្រពន្ធ​កូន និង​ឪពុក​អ្នក​រាល់​គ្នា​មក​ទី​នេះ។


មិន​ត្រូវ​នឹក​ស្ដាយ​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​នៅ​ស្រុក​អេស៊ីប​អ្នក​រាល់​គ្នា​នឹង​បាន​កន្លែង​ដ៏​ល្អ​ជាង​គេ”»។


ពួក​គេ​ក៏​ជម្រាប​ជូន​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូសែប​បាន​ផ្ដាំ​មក។ ពេល​ឃើញ​រទេះ​ដែល​លោក​យ៉ូសែប​បញ្ជូន​មក ដើម្បី​ដឹក​លោក​ទៅ​ស្រុក​អេស៊ីប លោក​យ៉ាកុប ជា​ឪពុក ក៏​ភ្ញាក់​ស្មារតី​ឡើង​វិញ


លោក​យ៉ាកុប​ចាក​ចេញ​ពី​បៀរ‌សេបា។ កូន​របស់​លោក​អ៊ីស្រា‌អែល​បាន​នាំ​ឪពុក និង​ប្រពន្ធ​កូន​របស់​ខ្លួន​ជិះ​រទេះ ដែល​ព្រះចៅ​ផារ៉ោន​បាន​បញ្ជូន​ឲ្យ​មក​ទទួល​នោះ។


នៅ​ថ្ងៃ​នោះ គេ​បាន​ចាត់​ចែង​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់​តាម​របៀប​នេះ​ឯង គឺ​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ ស្រប​តាម​បញ្ជា​របស់​ព្រះ‌បាទ​យ៉ូ‌សៀស។


គឺ​តង្វាយ​ប្រចាំ​ថ្ងៃ តង្វាយ​សម្រាប់​ថ្ងៃ​សប្ប័ទ តង្វាយ​សម្រាប់​ថ្ងៃ​ចូល​ខែ​ថ្មី ព្រម​ទាំង​តង្វាយ​សម្រាប់​បុណ្យ​សំខាន់ៗ​បី​ដង ក្នុង​មួយ​ឆ្នាំ គឺ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សប្ដាហ៍ និង​បុណ្យ​បារាំ ស្រប​តាម​បទ‌បញ្ជា​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក។


សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីន តាម​បង្គាប់​ព្រះ‌អម្ចាស់។ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​នៅ​រេផិ‌ឌីម ប៉ុន្តែ នៅ​ទី​នោះ គ្មាន​ទឹក​សម្រាប់​ប្រជា‌ជន​បរិភោគ​ទេ។


ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ស្ដេច ដោយ​យល់​ពាក្យ​ដែល​យើង​បាន​សច្ចា​ចំពោះ​ព្រះ‌ជាម្ចាស់


ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​សុចរិត​មែន ដ្បិត​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ។ ប្រជា‌ជន​ទាំង‌ឡាយ​អើយ សូម​ស្ដាប់​ខ្ញុំ សូម​មើល​មក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។ យុវជន និង​យុវ‌នារី​របស់​ខ្ញុំ ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ!។


ពួក​គេ​លើក​គ្នា​ពី​ទិស​ខាង​ជើង​មក​វាយ​ប្រហារ​នាង ដោយ​មាន​រទេះ​សេះ រទេះ​ចម្បាំង និង​ពល​ទាហាន​ដ៏​ច្រើន។ ពួក​គេ​ឡោម‌ព័ទ្ធ​នាង​គ្រប់​ទិស‌ទី ដោយ​មាន​ខែល​តូច​ធំ និង​មួក​ដែក។ យើង​នឹង​ប្រគល់​សំណុំ​រឿង​របស់​នាង​ទៅ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​នាង តាម​ច្បាប់​របស់​ពួក​គេ។


លោក​ម៉ូសេ​ក៏​រាប់​ចំនួន​ពួក​គេ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម